ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាបទីតាំងសិប្បកម្មអត់ច្បាប់១កន្លែង នៅសៀមរាប

បង្ក្រាបទីតាំងសិប្បកម្មអត់ច្បាប់១កន្លែង នៅសៀមរាប

សៀមរាប៖ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២០ស្ថិតនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។  មន្ត្រីអាវុធហត្ថផ្ទៃប្រទេស បានឲ្យដឹងថា កម្លាំងអាវុធផ្ទៃប្រទេសនិងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើល្មើសច្បាប់មួយកន្លែង ខណៈម្ចាស់ទីតាំងគេចខ្លួន។

ប្រតិបត្តិការនេះមានការចូលរួមពីសំណាក់អាវុធហត្ថក្រុងនិង លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរងខេត្តសៀមរាបសហការជាមួយ កម្លាំងអាវុធហត្ថផ្ទៃប្រទេស ក្រោម ការដឹកនាំដោយលោក វរសេនីយ៍ឯក ភឿក ភារម្យ និងលោក ម៉ុង ប៊ុនលីម នាយ ខណ្ឌរដ្ឋាភិបាលព្រៃឈើខេត្តសៀមរាប សម្របសម្រួលដោយលោក  កើត វណ្ណារ៉េត ព្រះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។មន្ត្រីដដែលបន្តថា ប្រតិបត្តិការ នេះរកឃើញវត្ថុតាងម៉ាស៊ីនរ៉ៃចំនួន០២គ្រឿង ឈើប្រភេទលេខ១ចំនួន៣៦ដុំស្មើ

និង ១,៥៧៧ម៉ែត្រគូបបានប្រគល់ឲ្យខណ្ឌរដ្ឌបាលព្រៃឈើខេត្តសៀមរាប ដើម្បីបន្តនិតិវិធី។ ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណ ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើខាងលើនេះនៅឡើយទេ ខណៈម្ចាស់ផ្ទះកំពុងគេចខ្លួន។ ប្រភពបានបង្ហើបថា នៅក្នុងទីរួមខេត្តសៀមរាប មានទីតាំងរោងសិប្បកម្មច្នៃឈើមិន តិចជាង៣០កន្លែងនោះទេ ហើយគេមិនដឹងថាមានច្បាប់ឬយ៉ាងណានោះទេ ជាពិសេសនៅភូមិខ្នារ សង្កាត់ជ្រាវ នេះតែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya