ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍នេះ ​​រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅ​ត្បូងឃ្មុំ​

គ្រោះថ្នាក់​ចរាចរណ៍នេះ ​​រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅ​ត្បូងឃ្មុំ​

ខេត្ត​ត្បូងឃ្មុំ​ ៖​ ​នៅវេលាម៉ោង១១និង​៣០​នាទី ព្រឹកថ្ងៃ​ទី០៩ ខែឧសភា​ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ។

គ្រោះថ្នាក់​ចរាចរណ៍នេះ ​​រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក​ ដែលបង្កឡើងដោយម៉ូតូ​ម៉ាកហុងដាស៊ីប៊ីអ៊រ(HONDA CBR) ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ​1B-6117 បើកបរដោយឈ្មោះ​ គង់ ណារ៉ូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១០-០៦-១៩៩០ ជនជាតិខ្មែរ រស់នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(មុខរបរ យោធា)(ស្លាប់នៅនឹងកន្លែងកើតហេតុ)​ បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយរថយន្តម៉ាកហ៊ីយ៉ានដាយ(HYUNDAI) ពណ៌ស ពាក់ស្លាក​លេខ កំពង់ចាម3A-6162 សណ្ដោងរ៉ីម៉កពាក់ស្លាកលេខភ្នំពេញ4A-1319 មិនទាន់ស្គាល់ ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ ក្រោយពេលកើតហេតុទុក​រថយន្តនៅកន្លែងកើតហេតុ រត់គេចខ្លួន​បាត់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya