ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសាររថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនថៃហ្គ័របុក នៅភ្នំពេញ

បុរស២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសាររថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនថៃហ្គ័របុក នៅភ្នំពេញ

ភ្នំពេញ៖ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុនិងរងរបួសធ្ងន់ ពីរនាក់ បន្ទាប់មកក៏ស្លាប់ថែមម្នាក់ទៀត ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីជិះម៉ូតូលឿនត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនថៃហ្គ័រ បានបុកពេញទំហឹង អូសម៉ូតូជិតមួយគីឡូដី ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវដួងងៀប កែងនិងផ្លូវប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ អ៊ិន សឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ជា សិស្សរៀននៅសាលាអង្គការផ្លាស់ប្តូរ ផ្នែកតន្ត្រីស្នាក់នៅ នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិពោធិ៏ ឃុំស្វាយពោធិ៏ ស្រុកស្រីសន្ធរខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះ ២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ។តែដឹងថាជិះម៉ូតូឌ្រីមសង់ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR.8272 ។ចំណែកឯ រថយន្តក្រឡុកសុីម៉ង់ត៏ ពណ៌ក្រហម លាយស ពាក់ស្លាក លេខភ្នំពេញ5A.1737 របស់ក្រុមហ៊ុនថៃហ្គ័រ ។

សន្តិសុខបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញម៉ូតូឌ្រីមសង់ជិះគ្នា ៣នាក់តាមបណ្ដោយផ្លូវបេតុងផ្លូវប្រឡាយ

ទឹកស្អុយ ទឹសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុក ស៊ីម៉ងត៍ ក្រុមហ៊ុន ថៃហ្គ័របានបើកតាមបណ្ដោយផ្លូវដួងងៀប ទឹសដៅពីត្បូងមកជើងយ៉ាងលឿន បានមកបុកម៉ូតូពីក្រោយ ពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនិង ២នាក់ទៀតរងរបួសធ្ងន់ក្រោយពី បញ្ជូនទៅ មន្ទីរពេទ្យបានស្លាប់ម្នាក់ ទៀតយ៉ាងអាណោចអាធ័មបន្ទាប់ពីបុកហើយរថយន្តបានព្យាយាមបើក រត់អូសម៉ូតូទៅចម្ងាយ ប្រហែលមួយគីឡូដីទៅឈប់នៅផ្លូវ២០០៤កែងនិងផ្លូវច្រកចូលវត្តអង្គតាមិញ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌ ពោធិ៍សែនជ័យទុករថយន្តចោលតៃកុងបើកទ្វាររត់បាត់ស្រមោល ម៉ូតូខ្ទេចមើលលែងយល់។ សមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចបាន ប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya