ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចំនួន 2 នាក់ ពីទីតាំងផ្សេងគ្នា នៅស្ទឹងត្រែង

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចំនួន 2 នាក់ ពីទីតាំងផ្សេងគ្នា នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ÷ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការនគរបាល ខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចំនួន 2 នាក់ នៅពីទីតាំងផ្សេងគ្នា។ ជនសង្ស័យទី 1 ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន មានឈ្មោះ បាង សុ គា ភេទប្រុស ជនជាតិខ្មែរ អាយុ 41 ឆ្នាំ និងជនសង្ស័យទី 2 មានឈ្មោះ សុខជីវិន ភេទប្រុស ជនជាតិខ្មែរ មាន អាយុ 40 ឆ្នាំ។

 

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យទី 1 នេះដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាននៅ ភូមិញ៉ាងស៊ុមឃុំថ្មកែវ ស្រុក សៀមប៉ាង កាលពីថ្ងៃទី 9 ខែ ឧសភាឆ្នាំ 2020 និងឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ice ចំនួន 6 កញ្ចប់តូច និងជនសង្ស័យទី 2 សមត្ថកិច្ចឃាត់ខ្លួននៅ ភូមិហាងខូបាន សង្កាត់ សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង

នៅថ្ងៃទី 10 ខែឧសភាឆ្នាំ 2020 និង ឆែក ឆេរ រកឃើញ វត្ថុតាងថ្នាំញៀន ពីរកញ្ចប់តូចធំ ជាប្រភេទមេតំហ្វេតាមីនអាយ ក្រាមពណ៌ស។ សមត្ថកិច្ចបាន ឲ្យដឹងទៀតថា ថ្នាំញៀនដែលបាន ឆែកឆេររកឃើញ ពី ជនសង្ស័យទាំង 2 នាក់ខាងលើ ជា ប្រភេទមេតំហ្វេតាមីនអាយ ទាំងអស់មានចំនួន 8 កញ្ចប់ មានទម្ងន់ សរុប 1,95g។

សមត្ថកិច្ច នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនស្នងការ នគរបាលខេត្តស្ទឹងត្រែង កំពុងសាកសួរនិងកសាង សំណុំរឿងបញ្ជូនទៅកាន់ អាយ្យការ អមសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya