ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ករណីហិង្សាគ្នា សកម្មភាពយកពូថៅនិងដាវជិះម៉ូតូដេញកាប់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ព្រោះរឿងគំនុំ នៅតាកែវ

ករណីហិង្សាគ្នា សកម្មភាពយកពូថៅនិងដាវជិះម៉ូតូដេញកាប់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ព្រោះរឿងគំនុំ នៅតាកែវ

តាកែវ:  នៅវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ករណីឃាតកម្ម ១កើតឡើងត្រង់ចំណុច មុខមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តតាកែវ ស្ថិតក្នុងភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ បង្កឡើងដោយជនសង្ស័យ ១ក្រុមមានគ្នាប្រហែលពី ៤នាក់ទៅ៥នាក់ជិះម៉ូតូ ២គ្រឿងម៉ាកEXCITER GP(150)ពណ៌ទឹកប៉ិចចាស់ គ្មានផ្លាកលេខនិងម៉ូតូ ១គ្រឿង ទៀតមិនស្គាល់ម៉ាក។ បានធ្វើសកម្មភាពយកពូថៅនិងដាវជិះដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FR-4246 ទិសដៅស្របគ្នាពីកើតមកលិច។
1.ឈ្មោះ ប៉ុល រឿនមករា ភេទប្រុស អាយុ ១៧ឆ្នាំ កសិករ (ស្លាប់) នៅកន្លែងកើតហេតុ។
2.ឈ្មោះ មុត ចិនមិថុនា ភេទប្រុស អាយុ ២១ឆ្នាំ កសិករ របួសធ្ងន់។
3.ឈ្មោះ ហេង ស៊ីណា ភេទប្រុស អាយុ ១៨ឆ្នាំ សិស្ស របួសធ្ងន់ អ្នកទាំងបីនាក់រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ម៉ោង ១១និង២២នាទីនាថ្ងៃខែ ឆ្នាំដដែល កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋាន អ/ហ ក្រុងដូកែវ សរុបចំនួន ២០នាក់ ដឹកនាំដោយលោកវ/ឯក.ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ ចុះល្បាតដល់ចំណុចផ្លូវលំភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រទះឃើញមនុស្សម្នាក់ជិះម៉ូតូមានភិនភាគ ដូចម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះក៏បានធ្វើការឃាត់ម៉ូតូ ម៉ាកEXCITER GP 150 ពណ៌ទឹកប៉ិចចាស់ គ្មានផ្លាកលេខឲ្យឈប់ ដើម្បីត្រួតពិនិត្យពេលត្រួតពិនិត្យ ឃើញម៉ូតូមានស្នាមដួលប្រឡាក់ដីខ្សាច់ថ្មីៗ ដូចកន្លែងពុំនូកខ្សាច់ជនរងគ្រោះដួលម៉ូតូហើយត្រូវ គេកាប់ស្លាប់បានឆ្លងយោបល់ទៅលោកជីវ.ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្គាប់ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យនិងម៉ូតូយកមកធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ ខាត់ សង្ហា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ

ក្រុងដូនកែវ ខេត្តតាកែវ។

វត្តុតាងចាប់យករួមមាន ៖
-ម៉ូតូជនរងគ្រោះនិងពូថៅ ន/ប ក្រុងរក្សាទុក
-ម៉ូតូសង្ស័យ អ/ហ ខេត្តរក្សាទុក

ចំពោះសពជនរងគ្រោះត្រូវបានកម្លាំង ន/ប ក្រុងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ មានគំនុំនឹងគ្នា។  កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya