ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ទាញកាំបិតបុ័ងតោកាប់ជនរងគ្រោះរបួសបែកដៃ និងបែកក្បាល ដេរជាងដប់ថ្នេរ នៅភ្នំពេញ

បុរសម្នាក់ទាញកាំបិតបុ័ងតោកាប់ជនរងគ្រោះរបួសបែកដៃ និងបែកក្បាល ដេរជាងដប់ថ្នេរ នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២២និង៣០នាទីយប់ ករណីហិង្សាដោយចេតនាមាននៅ ចំណុចមុខផ្ទះលេខ ២៩៦ ភូមិបាក់ទូក ក្រុមទី៥ សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ហេតុការណ៍ដំបូង គេឃើញជនសង្ស័យបានផឹកស៊ីនៅមុខផ្ទះរួចបានដើរមកទិញបារី ក៏បានជួបជនរងគ្រោះជិះម៉ូតូចូល មកផ្ទះ ហើយមានការឌឺដងពាក្យសម្តីគ្នា រហូតដល់ឈ្លោះប្រកែកគ្នា បង្ករហិង្សាវាយតប់គ្នា។

ជនសង្ស័យបានយកកាំបិតកាប់លើជនរងគ្រោះបណ្តាលរបួសត្រូវក្បាលនិងបាក់ឆ្អឹងប្រអប់ដៃ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងក្រោយទទួលបណ្តឹងកម្លាំងសមត្ថកិច្ចយើងចុះអន្តរាគមន៍ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍

សួរនាំនិងចាត់ការតាមនិតិវិធី។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ថារិទ្ធ ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរ រត់កង់បី ដែលមានអាស័យដ្ឋានខាងលើ(គ្មានសារធាតុញៀន)។

ជនរងគ្រោះ ឈ្មោះ ឡៅ សុខខេង ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ២៩៦ ផ្លូវលំ

ភូមិបាក់ទូក ក្រុម៥ សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីទៅតុលាការ ៕

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya