កំពង់ចាម ៖ កាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ ចំណុចសសរ P១៤-១៥ (រាប់ពីទិសខាង លិចមកកើត)លើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
ស្ដ្រីដែលមកលោតលើស្ពានឈ្មោះ តន់ ស្រី អាយុ៤៦ឆ្នាំ នៅភូមិដូនម៉ៅ ក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ហើយ មុនពេលកើតហេតុអ្នកស្រីបានស្នាក់ អាស្រ័យជាមួយប្ដីជាទាហាននៅភូមិ ទួលវិហារ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ។
ស្ដ្រីរូបនេះធ្លាប់មានជំងឺសរសៃប្រសាទយូរដែរហើយ អ្វីដែលគាត់លោតលើស្ពានក្នុងបំណងសម្លាប់ខ្លួននោះដោយ សារតែជំងឺរើឡើងវិញ ៕