ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ យកខ្សែភ្លើងតភ្ជាប់ប្រអប់ចរន្តអគ្គិសនី ដើម្បីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅកំពង់ចាម

បុរសម្នាក់ យកខ្សែភ្លើងតភ្ជាប់ប្រអប់ចរន្តអគ្គិសនី ដើម្បីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅកំពង់ចាម

កំពង់ចាម:   ករណីបុរសម្នាក់ យកខ្សែភ្លើងតភ្ជាប់ប្រអប់ចរន្តអគ្គិសនី ដើម្បីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ស្ថិតនៅក្នុងភូមិត្រពាំងផ្អាវ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីវេលាម៉ោង៨ និង ៣៥នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០  ។

ជនរងគ្រោះឈ្មោះ រស់ គឹមស្រ៊ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះ បានមកលេងផ្ទះបងថ្លៃឈ្មោះ តន ណារី ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិ-ឃុំកើតហេតុ តាំងពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ លុះព្រឹកឡើងថ្ងៃទី០៨ ខែ-ឆ្នាំដដែល ជនរងគ្រោះ បានយកខ្សែភ្លើងតចេញ ពីប្រអប់ព្រីភ្លើង ដើម្បីឆក់ត្រីនៅស្រះក្រោយផ្ទះបងថ្លៃ ពេលតភ្ជាប់រួចហើយ មិនទាន់បានឆក់ត្រីផង ស្រាប់តែឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់នៅមាត់ស្រះ ។  កម្លាំងសមត្ថកិច្ចជំនាញផ្នែកពិនិត្យវិភាគ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រុំ គ្រូពេទ្យមណ្ឌលសុភាព ឃុំព្រីងជ្រុំ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពជនរងគ្រោះ ឃើញមានសភាពស្លេកស្លាំង ផ្នែកក្បាលលើថ្ពាល់ខាងឆ្វេងមានស្នាមឆេះខ្លោច ដោយខ្សែភ្លើងឆក់ ផ្នែកដងខ្លួននៅ លើស្មាដើមដៃខាងឆ្វេង និងក្លៀកខាងឆ្វេង មានស្នាមឆេះ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យសា​ច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya