ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បើក​កង់​បី​លឿន​ទៅបុក​បង្កាន់​ដៃ​ស្ពានអាកាស៧មករា ​បណ្តាលឱ្យ​រងរបួស​២​នាក់ នៅភ្នំពេញ

បើក​កង់​បី​លឿន​ទៅបុក​បង្កាន់​ដៃ​ស្ពានអាកាស៧មករា ​បណ្តាលឱ្យ​រងរបួស​២​នាក់ នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ២រំលងអធ្រាត្រថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបោះពួយ យ៉ាងលឿនរួចក៏គេចពីរថយន្តមួយគ្រឿងទៀត ដែលព្យាយាមបើកវ៉ាជែងមិនប្រយ័ត្នជ្រុល ទៅបុកនិងបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យក្រពឹតគាបជាប់តៃកុងក្នុងម៉ូតូកង់បីឥណ្ឌា ត្រង់ចំណុចគល់ស្ពានអាកាស៧មករាផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ1HY-9358 និងមានបុរសម្នាក់ទៀតរួមដំណើរពីក្រោយ ដោយបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុម៉ូតូកង់បីឥណ្ឌាខាងលើបម្រុង និងបើកឆ្ពោះឡើងស្ពានអាកាស៧មករា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានបើកមកពីក្រោយនិងព្យាយាម បើកវ៉ាជែងខាងឆ្វេងម៉ូតូកង់បីឥណ្ឌា។ ខណ:ពេលនោះម៉ូតូកង់បីឥណ្ឌាក៏បានកាច់ចង្កូតគេចចេញ ពីរថយន្តទៅខាងស្តាំរួច ជ្រុលទៅបុកនិងបង្កាន់ដៃ ស្ពានអាកាស៧មករាពេញទំហឹង បណ្ដាលឲ្យក្រពឹតកៀបតៃកុងជាប់ក្នុងម៉ូតូកង់បីរងរបួសធ្ងន់ធ្ងរ និងបុរស ដែលជាអ្នករួមដំណើរបានរងរបួសស្រាល ចំណែកឯម៉ូតូកង់បីឥណ្ឌារងការខូចខាត ក្រពឹតមួយកំណាត់ផ្នែក ខាងមុខ។ ភ្លាមៗនេះក៏មានសមត្ថកិច្ចមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានចុះមកជួយធ្វើការទាញ យកតៃកុងម៉ូតូកង់បីចេញមកខាងក្រៅ។ រួចក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពពន្លឺ ដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង។  សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិរបស់ជនរងគ្រោះមកយកត្រលប់ទៅវិញនៅពេញក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya