ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីអំពើហិង្សា ដោយចេតនា នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើហិង្សា ដោយចេតនា នៅកណ្តាល

កណ្តាល:  នៅត្រង់ចំណុចភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មានករណីអំពើហិង្សា ដោយចេតនាមួយកើតទ្បើង កាលពីវេលាម៉ោង ១៦ និង០០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (របួសដើមដៃខាងឆ្វេង)។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ សែម សន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (អវិជ្ជមាន)។

វត្ថុតាងចាប់យក៖ កាំបិតកញ្ចែតដង ធ្វើពីឬស្សីចំនួន ០១ ប្រវែង ៣៩ សង់ទីម៉ែត្រ។

ជនរងគ្រោះ បានធ្វើដំណើរមកលេងបងប្អូន នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង បន្ទាប់មកជនរងគ្រោះ ក៏បានទៅចូលរួមផឹកស៊ីជាមួយជនសង្ស័យឈ្មោះ សែម សន។ ក្រោយពីបានផឹកស៊ី បានមួយសន្ទុះ អ្នកទាំង២នាក់ បានទាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នា រួចជនសង្ស័យ បានយកកាំបិតកញ្ចែតកាប់ទៅលើជនរងគ្រោះ ចំដើមដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង ឃាត់ខ្លួន បញ្ជូនមក អធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya