ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លោក ម៉ៃ តុលា ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពីបទរំលោភទំនុកចិត្ត នៅភ្នំពេញ

លោក ម៉ៃ តុលា ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពីបទរំលោភទំនុកចិត្ត នៅភ្នំពេញ

 (ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ពី «បទរំលោភទំនុកចិត្តដោយអភិបាល» តាមមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរ។

លោក ម៉ៃ តុលា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សហការជាមួយ អាវុធ ហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដោយសង្ស័យមាន ការពាក់ព័ន្ធនឹង អំពើពុករលួយ។ បន្ទាប់ពីឃាត់ខ្លួននេះ លោកត្រូវបាន ACU បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ។

មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៤រូបដែលត្រូវបានគណៈកម្មាធិការ ប្រតិបត្តិ សម្រេចដកមុខតំណែង និងព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដែលធ្វើឲ្យកក្រើកនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់ FFC ត្រូវបានមន្រ្តីនៅក្នុង សហព័ន្ធទម្លាយប្រាប់ជាសាធារណៈថា គឺជាប់ពាក់ព័ន្ធជាមួយ នឹងអំពើពុករលួយ ឃុបឃិតជាប្រព័ន្ធចាប់តាំងពី ឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។

ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវបានគណៈកម្មាធិការ ប្រតិបត្តិរកឃើញមានទឹកប្រាក់ប្រមាណ ៥៩៧៣៦ដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន នាពេលកន្លងនោះឡើយ។

ឃាត់ខ្លួនមន្ដ្រីបច្ចេកទេសខាងលើ គឺក្រោយមួយថ្ងៃ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ចប់តួនាទីភារកិច្ចអតីតអគ្គលេខាធិការរងសហព័ន្ធខាងលើ ព្រមទាំង អតីតមន្ដ្រី ៣រូបទៀត រួមមានលោក ទុយ វិច្ឆិកា ជាប្រធានការិយាល័យ អាជ្ញាកណ្តាល, លោក ឆាំង ពិសិដ្ឋ ជាប្រធានការិយាល័យប្រកួត និងលោក គល់ សុភារម្យ ជាប្រធាន ការិយាល័យរដ្ឋបាល ដែលឃុបឃិតគ្នាជាប្រព័ន្ធ កិបកេងថវិការបស់សហព័ន្ធ ទទួលបានពីការប្រកួត Tiger Street នូវទឹកប្រាក់៥៩,៧៣៦ដុល្លារ គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។

ដោយសារការប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីក្រុមសីលធម៌ និងវិន័យរបស់សហព័ន្ធ ទើបថ្នាក់ដឹកនាំ FFC សម្រេចព្យួរអតីតមន្ដ្រី ៤រូបខាងលើ មិនឲ្យពាក់ព័ន្ធសកម្មភាព បាល់ទាត់អស់មួយជីវិត។ លើកលែងតែលោក ម៉ៃ តុលា ដែលត្រូវបានសហព័ន្ធ ដាក់ពាក្យបណ្ដឹង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំពោះការប្រព្រឹត្តអំពើពុករលួយ រហូតដល់មានការឃាត់ខ្លួនដូច្នេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya