ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ៣៧១ ជិតផ្សារប៉េសេចាស់ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូពេល យប់អត់ភ្លើងបំភ្លឺផ្លូវ បានបើកបុកចំពីមុខរថយន្តមួយគ្រឿងចតលើចិញ្ចើមផ្លូវដែលប ញ្ច្រាសទិសផ្លូវ បណ្តាលឲ្យ រថយន្តនិងម៉ូតូខូចខាតទាំងសងខាង ហើយអ្នកម្ចាស់រថយន្តរត់គេចខ្លួនបាត់ ។
ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខកំពង់ស្ពឺ 1A-0474 មិន ស្គាល់អត្តសញ្ញាណឡើយ ក្រោយកើតហេតុដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។ ចំណែករថយន្តដែលចតនៅ ចិញ្ចើមផ្លូវតែបញ្ច្រាសទិសចរាចរណ៍ ជាប្រភេទរថយន្តទួរីស១៥កៅអី ពាក់ស្លាកលេខភ្នំពេញ 2D-1264 អ្នកបើកបរគេចខ្លួនបាត់ ៕