ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ២នាក់ គំរាមសម្លុតយកម៉ូតូពីនារីម្នាក់បានសម្រេច នៅស្វាយរៀង

ឃាត់ខ្លួនជនសង្ស័យ២នាក់ គំរាមសម្លុតយកម៉ូតូពីនារីម្នាក់បានសម្រេច នៅស្វាយរៀង

ខេត្តស្វាយរៀងះ  ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ុ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឬស្សីលៀប ឃុំ សំយ៉ោង ស្រុកកំពង់រោទ៏និងឈ្មោះឈ្មោះ ផៃ ធាអាយុ២៣ឆ្នាំ ស្ថិត នៅ ភូមិសម្ពោធស្គាសង្កាត់ច្រកម្ទេសក្រុងបាវិត។

កាលពីល្ងាច ថ្ងៃទី ០៧ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ៨និង១១នាទីយប់ ប៉ុស្ត៏រដ្ឋបាលសំយ៉ោង ទទួល សេចក្ដីរាយការណ៏ពីលោកមេឃុំសំយ៉ោង ថា មានជនមិនស្គាល់មុខ២នាក់បានយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ មកផ្ញើ កាលពីយប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង៩យប់ថាម៉ូតូអស់សាំង ។ក្រោយមកមានការសង្ស័យ ទើបរាយការណ៏ដល់សមត្ថកិច្ច ត្រួតពិនិត្យឃើញថាពិតជាម៉ូតូដែលជនសង្ស័យប្លន់ នៅភូមិតាប៉ោខាងជើង ឃុំសំឡីស្រុកកំពង់រោទ៏ពិតប្រាកដមែន ។  ក្រោយមកសមត្ថកិច្ច បានសាកសួរជនសង្ស័យ ស៊ុ ចាន់ណា អស់រយះពេលជាច្រើនម៉ោងទើបបានឆ្លើយសារភាពប្រាប់ថាខ្លូនស្គាល់ជនសង្ស័យម្នាក់ទៀតឈ្មោះឈ្មោះ ផៃ ធាអាយុ២៣ឆ្នាំ ស្ថិត នៅ ភូមិ សម្ពោធស្គា សង្កាត់ច្រកម្ទេសក្រុងបាវិត ។  ជនសង្ស័យបានឆ្លើយសារភាពភ្លាមក្រោមការដឹកនាំរបស់លោក កុយ សុភាពស្នងការរងនគរបាល ខេត្តសហការ ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៏សមត្ថកិច្ចស្រុកចន្ទ្រានិងក្រុងបាវិត បានឃាត់ជនសង្ស័យឈ្មោះ ផៃ ធា ដែល រស់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងដកហូតម៉ូតូ អ៊ិចស្ទ័ ពណ៏ខ្មៅខៀវ ១គ្រឿង ដែលធ្វើសកម្មភាពផងដែរ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០២០ថាម្ចាស់ម៉ូតូ មានឈ្មោះយ៉ាន មាសស្នេហ៏ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំពោះម៉ូតូដែលចោរប្លន់នោះ ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង១O ៧៧៣៥ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya