ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាបករណីលួចលាក់ដាំដើមកញ្ឆាខុសច្បាប់មួយកន្លែង ឈានដល់ដកហូតកញ្ឆាក្រៀមមួយចំនួន ដកបំផ្លាញកញ្ឆាស្រស់រាប់រយដើម និងដកហូតអាវុធកែច្នៃ១ដើម នៅពោធិ៍សាត់

បង្ក្រាបករណីលួចលាក់ដាំដើមកញ្ឆាខុសច្បាប់មួយកន្លែង ឈានដល់ដកហូតកញ្ឆាក្រៀមមួយចំនួន ដកបំផ្លាញកញ្ឆាស្រស់រាប់រយដើម និងដកហូតអាវុធកែច្នៃ១ដើម នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  នៅវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នៅត្រង់ចំណុចដីឡូរបស់ឈ្មោះ សួន ស៊ីម ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យដែលបានលួចលាក់ដាំដើម(កញ្ឆា)ឈ្មោះ ពេញ ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្ន រស់នៅភូមិ.ឃុំ ខាងលើ ត្រូវជាកូនបង្កើតរបស់ស្រ្តីឈ្មោះ សួន ស៊ីម ។ លទ្ធផល កម្លាំងដកហូត និងកម្ទេចចោល ជាវត្ថុតាងរួមមានៈ ដើមកញ្ឆាស្រស់ចំនួន ១៤៧ដើម ដកហូតកញ្ឆាក្រៀមចំនួន ១ខាំ និងកាំភ្លើងកែច្នៃ(ស្នប់)១ដើមផងដែរ។

ម្ចាស់លួចលាក់ដាំដុះដើមកញ្ឆាបានគេចខ្លួន ប៉ុន្តែបានធ្វើកិច្ចសន្យា ឱ្យម្តាយធានានាំកូនចូលខ្លួន ដើម្បីធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង។ចំណែក អាវុធកែច្នៃជាវត្ថុតាង ត្រូវបានដកហូតបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya