ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាបផ្អើលមនុស្សរត់គេចខ្លួនអស់ ល្បែងភ្នាល់បញ្ជល់មាន់ នៅមណ្ឌលគិរី

បង្ក្រាបផ្អើលមនុស្សរត់គេចខ្លួនអស់ ល្បែងភ្នាល់បញ្ជល់មាន់ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ការឆ្មក់ចុះបង្ក្រាបល្បែងបញ្ជល់មាន់នោះកម្លាំងប៉ុស្តិ៍បានធ្វើឡើងនៅវេលាម៉ោង១៤និង៥០នាទី រសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០នៅចំណុចដីទ្បូត៍ក្បែរអូរស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ល្បែងភ្នាល់បញ្ជល់មាន់ក្រុមមនុស្សដែលញៀននឹងល្បែងនេះតែងឆក់ឱកាសនាំគ្នាលេងដោយលួចលាក់នៅ

ត្រង់ចំណុចដីទ្បូត៍មួយកន្លែងតែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានមានជ័យឆ្មក់ចុះបង្ក្រាបផ្អើល

មនុស្សរត់គេចខ្លួនអស់គឺរឹបអូសបានតែម៉ូតូយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។  ខណៈដែលសមត្ថកិច្ចចុះបង្ក្រាបមានមនុស្សជាច្រើនបានរត់គេចខ្លួនប្រសេចប្រសាចអស់ដោយបន្សល់ទុកម៉ូតូ

ចំនួន០៣គ្រឿង។ សមត្ថកិច្ចបានរឹបអូសយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ រង់ចាំឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya