ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់ នៅតាកែវ

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់ នៅតាកែវ

តាកែវ: នៅវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលំក្រាលគ្រួស ដែលស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរ៉ឺម៉ក និងម៉ូតូមានទិសបញ្ច្រាសគ្នាពីលិចទៅកើត ។

១.អ្នកបើកបរម៉ូតូរ៉ឺម៉កឈ្មោះ មៀង តើម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករបើកបររ៉ឺម៉ក រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មិនពាក់មួកសុវត្តិភាព មិនត្រូវរងរបួសស្នាមទេក្រោយកើត ហេតុបានរត់គេចខ្លួនបាត់ ។
-ម៉ូតូរ៉ឺម៉កម៉ាក សាន់យ៉ាន់ សេ១៥០ ពណ៌សរ៉ឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ មិនរងការ ខូចខាតទេ។
២.អ្នកបើកបរឈ្មោះ គីម ពែង ភេទប្រសុ អាយុ ២៤ឆ្នាំ មុខរបរ កសិករ មិនពាក់មួកសុវត្តិភាព រស់នៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវរងបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ ។
-ម៉ូតូម៉ាកហុងដា សេ១២៥ (ចាស) ពណ៌ខ្មៅ មិនពាក់ផ្លាកលេខ និងមានដឹកអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ែ ហុន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កសិករ មិនពាក់មួកសុវត្តិភាព រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវរងរហួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យខេត្តតាកែវ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya