ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រថយន្តកុងតឺន័រមួយគ្រឿងបុកម៉ូតូ​មួយគ្រឿង កិនម៉ូតូអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើង​ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ​បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅភ្នំពេញ

រថយន្តកុងតឺន័រមួយគ្រឿងបុកម៉ូតូ​មួយគ្រឿង កិនម៉ូតូអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើង​ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ​បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅភ្នំពេញ

ភ្នំពេញ​ ៖​  កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវវេងស្រេង​ កែងផ្លូវផ្សារដីថ្មី​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ ​ ដំបូងគេក្រឡែកឃើញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿង​ មិនស្គាល់ម៉ាក​ និងស្លាកលេខ​ (ត្រូវភ្លើងឆេះខ្ទេច)​ បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីកើតមកលិច​ ខណៈមកដល់ចំណុចកើតហេតុក៏បាន បត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី​ គ្រានោះក៏មានរថយន្តសណ្ដោងកុងតឺន័រធុនធំមួយគ្រឿង​ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចមកកើត​ក្នុងល្បឿនលឿនល្មម​ ជ្រុលទៅបុកម៉ូតូខាងលើចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់​ រីឯរថយន្តបង្កបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ​ ធ្វើឲ្យបែកផ្កាភ្លើងឆាបឆេះរថយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង​ ។

​ ភ្លាមៗនោះតៃកុងរថយន្តបង្ក​ និងព្រូ បានចុះមកជួយលើកជនរងគ្រោះម្ចាស់ដាក់លើចញ្ចើមផ្លូវ​ រួចគេចខ្លួនបាត់​ ។ គ្រានោះដែរអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនមកបាញ់​ តែមិនរលត់​ ទើបមានកម្លាំងសមត្ថកិច្ចកង រាជអាវុធហត្ថរាជធានីភ្នំពេញ​ចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍​ និងមានការសហការជាមួយ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី​ បាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង​ ទើបរលត់ទៅវិញជាស្ថាពរ​ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya