ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកនូវសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកនូវសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬឫស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្ត គីឡូម៉ែត្រលេខ៦ ធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមជាមួយម្សៅក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់តូច  នៅចំណុចបន្ទប់ជួលលេខ១A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់   គឺ១ – ឈ្មោះសឿន សារិទ្ធ ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រុមទី៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬឫស្សីកែវរាជធានីភ្នំពេញ មុខរបរកម្មករ (ជួញដូរ)។

២- ឈ្មោះគង់ គួន ហៅរតនៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្រុមទី២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦(ប្រើប្រាស់)។

ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya