ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួស៣នាក់ ស្រុកសង្កែ នៅបាត់ដំបង

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួស៣នាក់ ស្រុកសង្កែ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលបុរសម្នាក់ បើកបរម៉ូតូវ៉េវបានឌុបយុវជនម្នាក់ខ្វះការប្រុងប្រយ័ត្នដោយ បាន បើកលឿនរេចង្កូតទៅបុក លោកតាម្នាក់ដែលកំពុងជិះកង់ដឹកបាវស្រូវពេញមួយទំហឹង ។

ក្រោយពីកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ស្រុក បានចុះមកវាស់វែង ។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងដឹកបញ្ជូនទៅព្យាបាល។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសង្កែថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវខេត្តលេខ១៥៦BB2 ក្រុមទី១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូនិងកង់ ដែលអ្នកបើកបរម៉ូតូបង្កឈ្មោះ រីម  ម៉ាកវេវមួជើហីទីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសធ្ងន់ បើកបរម៉ូតូម៉ាកអាល់ហ្វាធុនC110ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1V-8142 បើកម៉ូតូក្នុងទិសដៅពីលិចទៅកើតទៅ បុកលោក តាម្នាក់កំពុងជិះកង់ដឹកបាវស្រូវពេញទំហឹងបណ្ដាលឲ្យលោកតានោះស្លាប់នៅលើកង់។

លោកតាដែល ជិះកងដឹកបាវស្រូវគេស្គាល់ឈ្មោះ ឡាន  ឆេត  ភេទប្រុសអាយុ៦៥ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំ នរា ស្រុកសង្កែ ខេត្តបាត់ដំបងដែលមានទិសដៅពីលិច ទៅកើត(ស្របទិសគ្នា)។ចំពោះយុវជនម្នាក់ដែលរួមដំណើរជាអ្នកបើកបរម៉ូតូបង្កនេះមានឈ្មោះរីម សាំស៊ូឌីន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ (រងរបួសស្រាល)។ចំណែកម៉ូតូនិងកង់រងការខូចខាត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya