ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យឆេះរោងចក្រផលិតកេសស្នោរ ស្រុកព្រៃនប់ នៅព្រះសីហនុ

អគ្គិភ័យឆេះរោងចក្រផលិតកេសស្នោរ ស្រុកព្រៃនប់ នៅព្រះសីហនុ

(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ ក្រោយសមត្ថកិច្ចប្រើប្រាស់ទឹក២៨ឡាន ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រោងចក្រដែលត្រូវភ្លើងឆេះនេះ ទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង៧០ម៉ែត្រ សាងសងពីដែក និងស័ង្កសី ដំបូលប្រកស័ង្កសី ជញ្ជាំងឥដ្ឋ បាតក្រោមចាក់សាបស៉ីម៉ងតិ៍ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័ន។

មូលហេតុដែលបណ្ដាលឲ្យឆេះ គឺឆ្លងចរន្តអគ្គីសនី ដោយមានជាងផ្សារដែកលើដំបូល។ ក្នុងប្រតិបត្តិការសង្គ្រោះ កម្លាំងរបស់អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខេត្តកំពត បានរួមគ្នាបាញ់ទឹកពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ក្នុងនោះមកពីខេត្តព្រះសីហនុ ចំនួន០៣គ្រឿង និងខេត្តកំពត០៤គ្រឿង ប្រើទឹកអស់ចំនួន២៨រថយន្ត។

របាយការណ៍ដដែលបានបន្ថែមថា សម្ភារៈខូចខាតនៅក្នុងរោងចក្ររួមមាន មាស៊ីនផលិតកេសស្នោរ ចំនួន០៣គ្រឿង, កេសស្នោរផលិតហើយមួយចំនួនធំ, ដុំស្គុតមួយចំនួនធំ, ទូរទឹកកក ចំនួន០៣គ្រឿង, កុំព្យូទ័រ ចំនួន០៣គ្រឿង, ម៉ាស៉ីនត្រជាក់ ០៦គ្រឿង, ខោអាវកម្មករ, លិខិតឆ្លងដែនជនជាតិចិន០២រូប, លុយកាកមួយចំនួន និងឡរដុតអុសចំនួន០១ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya