ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជិះម៉ូតូគេចពីសត្វគោ​កំពុងដើរឆ្លងផ្លូវ​ ក៏ជ្រុលទៅបុករថយន្ដ បណ្ដាលឲ្យស្លាប់ នៅភ្នំពេញ

បុរសម្នាក់ ជិះម៉ូតូគេចពីសត្វគោ​កំពុងដើរឆ្លងផ្លូវ​ ក៏ជ្រុលទៅបុករថយន្ដ បណ្ដាលឲ្យស្លាប់ នៅភ្នំពេញ

ភ្នំពេញ​ ៖  កាលពីម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ទឹម ជូរ ភេទប្រុុស អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិទូរីក្រោម

ឃុំទូរី ស្រុកស្រីសន្ធរ​ ខេត្តកំពង់ឆ្នាំង​ ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​MD ពាក់ស្លាកលេខភ្នំពេញ1HD-3123 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១​ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ ខណៈពេលនោះក៏មានគោមួយក្បាលបានដើរឆ្លងថ្នល់ ហើយបុរសរងគ្រោះខាងលើក៏គេចពីសត្វគោ រួចក៏ទៅបុកជាមួយរថយន្ដម៉ាក​ កាមរីបាឡែន​ ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2BD-4223 ដែលធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអធម័។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដ​ទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយនៅពេលក្រោយ​  ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya