ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! មន្រ្តីទាំង ៤រូប បានឃុបឃិតគ្នា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទឹកប្រាក់រាប់ម៉ឹនដុល្លារ

ភ្ញាក់ផ្អើល! មន្រ្តីទាំង ៤រូប បានឃុបឃិតគ្នា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទឹកប្រាក់រាប់ម៉ឹនដុល្លារ

(ភ្នំពេញ)៖  នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០  មន្រ្តីសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាចំនួន ៤រូបដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិសម្រេចដកមុខតំណែង និងព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដែលធ្វើឲ្យកក្រើកនៅ ក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់ FFC ត្រូវបានមន្រ្តីនៅក្នុងសហព័ន្ធទម្លាយ ប្រាប់ជាសាធារណៈថា គឺជាប់ពាក់ព័ន្ធជាមួយ នឹងអំពើពុករលួយ ឃុបឃិតជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។

លោក កែវ សារ៉េត អគ្គលេខាធិការ FFC បានថ្លែងជាសាធារណៈនៅក្នុងសន្និសីទ សារព័ត៌មានមួយដែលត្រូវបានធ្វើជាបន្ទាន់ នៅពហុកីឡដ្ឋានជាតិបានឲ្យដឹងថា  «មន្រ្តី FFC ទាំង ៤រូបនោះរួមមានលោក ម៉ៃ តុលា អគ្គលេខាធិការរង លោក ទុយ វិច្ឆិកា ប្រធានក្រុមអាជ្ញាកណ្តាល លោក ឆាំង ពិសិដ្ឋ អ្នករៀបចំការប្រកួត និងលោក គល់ សុភារម្យ ដែលបានប្រព្រឹត្តនូវអំពើពុករលួយ ដែលសហព័ន្ធបានរកឃើញតាមរយៈ ការស៊ើបអង្កេតពីក្រុមគណៈកម្មដែលត្រូវបានបង្កើតឡើង ដោយមានលោក ខៀវ សាម៉េត ជាប្រធាន និងលោក អ៊ុក សិទ្ធិជាតិ ជាអនុប្រធាន និងមានចូលរួមពីសំណាក់ សហការពីក្រុមស្រាបៀរ Tiger ដែលបានបង្កើតព្រឹត្តការណ៍ Tiger Street Football ដែលមានជារៀងរាល់ឆ្នាំ»។  «បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិបានរកឃើញថា កំហុសនេះមិនអាច លើកលែងឲ្យពួកគេទាំង ៤នាក់បាន ទើបសម្រេចដាក់ពិន័យតាមរយៈដកតំណែង និងដាក់បម្រាមមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដើម្បីធ្វើកំណែទម្រង់នៅក្នុងសហព័ន្ធឲ្យស៊ីជម្រៅ»

ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរក ឃើញមានទឹកប្រាក់ប្រមាណ ៥៩៧៣៦ដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន នាពេលកន្លងនោះឡើយ។

អគ្គលេខាសហព័ន្ធរូបនេះបានបន្តថា ចំពោះលោក ម៉ៃ តុលា ដែលមានសំណុំរឿងបញ្ជូនទៅតុលា រូបលោកមិនហ៊ានអះអាងថា ស្ថាប័នច្បាប់នឹងដាក់ទោសទណ្ឌមានទំហំធំកម្រិតណានោះទេ អាស្រ័យទៅលើការរកឃើញកំហុសជាក់ស្តែង។

បន្ថែមលើនេះ រឿងរ៉ាវព្យួរ និងដកតំណែងមន្រ្តីរបស់ខ្លួនដ៏រស៊ើបនេះ ត្រូវបានលោក អះអាងថា មិនមានការដាក់ទោសទណ្ឌនោះទេ តែប្រសិនដឹង មិនព្រមដោះស្រាយ ទាន់ពេលវេលា នោះទើបជាកំហុស គ្រាដែលសហព័ន្ធអន្តរជាតិមានទាំង AFC

ជាពិសេស FIFA តែម្តង តែងតែលើកទឹកចិត្តឲ្យបោសសំអាតអំពើពុករលួយក្នុងវិស័យ កីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយនេះជានិច្ច៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya