ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នគរបាលឃាត់ខ្លួនបុរសម្នាក់ ដែលបង្ហោះសារប្រមាថសមត្ថកិច្ច កំពុង…..នៅភ្នំពេញ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ដែលបង្ហោះសារប្រមាថសមត្ថកិច្ច កំពុង…..នៅភ្នំពេញ

(ភ្នំពេញ)៖   នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ឃាត់ខ្លួនបុរសម្នាក់ទៀតហើយ ក្រោយបង្ហោះព័ត៌មានមិនពិត ប្រមាថដល់កម្លាំងមាន សមត្ថកិច្ចដែលកំពុងអនុវត្តការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

បុរសដែលសមត្ថកិច្ចហៅមកសួរនាំនេះ ឈ្មោះ ហែម ផល្លា ប្រើប្រាស់គណនី Facebook ឈ្មោះ YVON HEM Phalla បានផុសព័ត៌មានជេរប្រមាទ មើលងាយយ៉ាងខ្លាំង មកលើសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។  បុរសម្នាក់ឈ្មោះ ហែម ផល្លា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជា សាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា នឹងបន្តអនុវត្តតាមច្បាប់ចំពោះបុគ្គលណាដែលផុសព័ត៌មានមិនពិត ជាពិសេសផុសព័ត៌មានដែលមានលក្ខណៈមើលងាយ និងជេរប្រមាទមកលើច្បាប់ និងសមត្ថកិច្ច។ បើក្នុងករណីមិនរៀងចាល សមត្ថកិច្ច នឹងរៀបចំសំណុំរឿងបញ្ជូន បន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya