ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនមួយចំនួន នៅកំពង់ធំ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនមួយចំនួន នៅកំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៩ និង ២៩ នាទី ថ្ងៃ អង្គារ ១៤កើត ខែ ពិសាខ  ឆ្នាំ ជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

 

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចុះបង្ក្រាបបទល្មើសគ្រឿងញៀន

ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់និងដកហូតបានសារធាតុញៀនចំនួន១៤ កញ្ចប់។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះធ្វើនៅចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិ ជ័យមង្គល ឃុំ

ជ្រាប់ ស្រុក សន្ទុក ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ និងដកហូតបានម្សៅក្រាមពណ៌ ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ១៤ កញ្ចប់ ទម្ងន់ ២៥ ក្រាម និងទូរស័ព្ទដៃចំនួន ០១ គ្រឿង ។

ជនសង្ស័យឈ្មោះ កែវ រ៉ា  ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ ជ័យជម្នះ ឃុំ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ។  សមត្ថភាពជំនាញបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី ៕

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya