ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់យុវជនម្នាក់ ករណីប៉ុនប៉ងរំលោភក្មេងស្រី អាយុ១៤ឆ្នំា មិនបានសំរេច នៅតាកែវ

ឃាត់យុវជនម្នាក់ ករណីប៉ុនប៉ងរំលោភក្មេងស្រី អាយុ១៤ឆ្នំា មិនបានសំរេច នៅតាកែវ

ខេត្តតាកែវ ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំរលោភ តែមិនបានសម្រេចដោយជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឲ្យគេជួយ រួចជនសង្ស័យរត់គេចខ្លួនបាត់។

 

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ណេង ពៅ (ហៅតឿ)ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ពាក់ព័ន្ធករណីប៉ុនប៉ងរំរលោភ កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ តាមពាក្យបណ្តឹងក្រុមគ្រួសារកុមារីរងគ្រោះមានឈ្មោះ ល.គ.ហ អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានលួចឡើងលើផ្ទះជនរងគ្រោះ ធ្វើសកម្មភាពចាប់រំលោភ តែមិនបានសម្រេច ដោយជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឲ្យគេជួយ រួចជនសង្ស័យរត់គេចខ្លួនបាត់ (ជនរងគ្រោះជាកូនកំព្រារស់នៅជាមួយជីតាឈ្មោះ ឡាយ លេង)។

ជនសង្ស័យខាងលើ ត្រូវកងកម្លាំងជំនាញ សាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya