ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្រ្កាបក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចំនួន១៣នាក់ ​នៅតាកែវ

បង្រ្កាបក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចំនួន១៣នាក់ ​នៅតាកែវ

(តាកែវ)៖  នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០នេះ នៅផ្ទះសំណាក់យីហោ៦៦ ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ។

ប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅចំណុចផ្ទះសំណាក់ខាងលើ ដកហូតបានវត្ថុតាងមួយចំនួន មានម៉ូតូ ៤គ្រឿង ដាវ២ និងថ្នាំញៀន ៤កញ្ចប់។ ប្រតិបត្តិការ ត្រូវបានធ្វើឡើងក្រោម ការសម្របសម្រួលនីតិវិធីពីលោក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយកម្លាំងបានឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះមានស្រីចំនួន ៦នាក់។

ជនសង្ស័យជាស្រ្តីចំនួន៦នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានព្រះរាជអាជ្ញាអោយបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច។ ដោយឡែក ជនសង្ស័យជាប្រុសៗចំនួន៦នាក់ទៀត ដែលប្រើប្រាស់ និងចែកចាយ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya