ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង បណ្ដាលឲ្យរថយន្ដក្រឡាប់ ស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់ នៅកំពង់ធំ

គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង បណ្ដាលឲ្យរថយន្ដក្រឡាប់ ស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់ នៅកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង១៨នាទី(ជិតភ្លឺ) លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ បើកបរជៀសគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់០១នាក់ (ប្រុស) របួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០១នាក់(ប្រុស) ។

រថយន្ដម៉ាក សាំងយ៉ុង ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 2M-1751 ផ្ទុកឈើប្រភេទលេខ២ បើកបរដោយឈ្មោះ ឌុក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត មុខរបរបើកបររថយន្ដ(ស្លាប់នៅកន្លែងកើតហេតុ)។

១-ឈ្មោះ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត (របួសធ្ងន់)។
២-ឈ្មោះ សឿន ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត (របួសស្រាល)៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya