ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​វាយ​ជនរងគ្រោះ ហើយ​ពេល​ប៉ូលិស​មក​សួរនាំ​រករឿង​ប៉ូលិស​ទៀត ​

បុរស​ម្នាក់​វាយ​ជនរងគ្រោះ ហើយ​ពេល​ប៉ូលិស​មក​សួរនាំ​រករឿង​ប៉ូលិស​ទៀត ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិត​មុខ​ហាង​យីហោ Coffee Family ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជន​ទំនើង​ម្នាក់​បាន​វាយ​ទៅលើ​បុរសរងគ្រោះ​ម្នាក់​ត្រូវ​មួយ​ដៃ​ចំក ណ្តា​ល​មុខ ថែមទាំង​ជេរប្រមាថ និង​ស្រែក​ឡូឡា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ហើយ​ពេល​សមត្ថកិច្ច​ចុះមក​សួរនាំ បែរជា​ជន​ទំនើង​នោះ​ជេរ​សមត្ថកិច្ច និង​យក​កែវស្រា​គប់​ទៅលើ​សមត្ថកិច្ច​ថែម​ទៀតផង ក្នុងករណី ដែល​ជនរងគ្រោះ​បើករថយន្ត​មក​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង រួច​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​បុរស​នេះ ។​
​ជន ទំនើង​ម្នាក់នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ឹម រតនា អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល​នៅ​រាជធានី​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​២២​សេ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូស គ្មាន​ស្លាក​លេខ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផាត បញ្ញា អាយុ​២៥​ឆ្នាំ ជា​កម្មករ​ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត បើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-5017 ។ គួរ​បញ្ជាក់ថា បុរស​ទំនើង​នេះ​បាន​គំរាមកំហែង និង​ជេរប្រមាថ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​នៅពេល​អ្នកសារព័ត៌មាន ផ្តិត​យក​រូបភាព ដោយ​ជន​ទំនើង​នោះ​និយាយ​គំរាមថា “​ខ្លួន​ជា​ជន​សង្គម​ង​ងឹ​ង ពួក​ឯង​ប្រយ័ត្ន​ខ្លួន​ទៅ​” ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya