ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្កការភ្ញាក់ផ្អើល បុរស​តៃកុងរថយន្តដឹកថ្មគ្រួសម្នាក់ បានដេកស្លាប់នៅក្នុងរថយន្ត នៅកោះកុង

បង្កការភ្ញាក់ផ្អើល បុរស​តៃកុងរថយន្តដឹកថ្មគ្រួសម្នាក់ បានដេកស្លាប់នៅក្នុងរថយន្ត នៅកោះកុង

កោះកុង៖  មានអ្នក​បើក​បរ​រថយន្តដឹកថ្ម​គ្រួស​ បាន​ដេកស្លាប់នៅក្នុងរថយន្ត នៅចំណុច ចំណោត តាបាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ នៅថ្ងៃទី​ 05ខែ05 ឆ្នំា2020 វេលា ម៉ោង 07និង30នាទីព្រឹក។

បង​ប្រុស​ របស់​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ ប្អូន​របស់​ខ្លួន​មាន ឈ្មោះ សុខ តាក់ ភេទប្រុស អាយុ 23 ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបើករថយន្តដឹក​ដី មានទីលំនៅ ភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្ត​ខូច​ ពួកខ្ញុំ​បាន​ចត​ដេក​នៅ​ទីនេះ​មួយ​យប់​ ស្រាប់តែ​ព្រឹក​ឡើង​ ពុំ​ទាន់​ឃើញ​ប្អូន​ខ្ញុំ​ងើប​ពី​គេង​ ខ្ញុំ​ក៏​ដើរ​ទៅមើល​ តែ​បែរជា​ឃើញដេក​ស្លាប់​ ក្នុង​កាប៊ិនទៅហើយ។
នៅ​លើសពជន​រងគ្រោះ​ ពុំ​មាន​ស្លាក​ស្នាម​អ្វី​ទេ​ ស្លាប់ដោយសារ បញ្ហា​សុខភាព​ (ខ្យល់គរ) ពិតប្រាកដមែន សព​ បានប្រគល់ ជូនសាច់​ញាតិ​ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya