ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋខ្មែរចាប់អារម្មណ៍ ! ជំនួបសម្តេចតេជោ និងលោក កឹម សុខា ក្នុងពិធីបុណ្យសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ពលរដ្ឋខ្មែរចាប់អារម្មណ៍ ! ជំនួបសម្តេចតេជោ និងលោក កឹម សុខា ក្នុងពិធីបុណ្យសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

(ភ្នំពេញ)៖  លោក កឹម សុខា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានសម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

បន្ទាប់ពីការខកខានជួបគ្នាដោយផ្ទាល់អស់រយៈពេលជិត៤ឆ្នាំ រាប់ពីត្រឹមជំនួប ចុងក្រោយ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភាមកនោះ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុតពីស្រទាប់មហាជនខ្មែរ។

ការបង្ហាញសមានចិត្តដ៏ជ្រាលជ្រៅរបស់លោក កឹម សុខា ក្នុងការគោរពដល់ វិញ្ញាណ ក្ខន្ធម្តាយក្មេកជាទីគោរពស្រឡាញ់របស់សម្តេចតេជោ បានធ្វើឱ្យសម្តេចតេជោ ទទួល ស្វាគមន៍ដោយការគោរពគ្នាទៅវិញក្នុងនាមជាឥស្សរជននយោបាយប្រកបដោយគុណធម៌នៅកម្ពុជា។

លោក កឹម សុខា នៅក្នុងជំនួបដោយផ្ទាល់ជាមួយសម្តេចតេជោ បានសម្តែងសមានចិត្តប្រកបដោយក្តីក្តុកក្តួល និងសោកសង្រេងជាពន់ពេកជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសាច់ញាតិ ចំពោះការបាត់បង់មាតាក្មេក ម្តាយបង្កើត និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ខ្ពស់ និងជាទីគោរពស្រឡាញ់។ លោក កឹម សុខា ក៏បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសាច់ញាតិផងដែរ។

នៅក្នុងជំនួបជិត ៥០នាទី លោក កឹម សុខា បានបង្ហាញសមានចិត្តរំលែក មរណទុក្ខជាមួយសម្តេចតេជោ ប្រកបដោយកាយវិការយ៉ាងទន់ភ្លន់ជាទីបំផុត។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតយកឱកាសនោះ សាកសួរសុខទុក្ខលោក កឹម សុខា វិញផងដែរ។

ជំនួបដ៏កម្ររវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ប្រកបដោយកាយវិការគោរព និងជិតស្និទ្ធគ្នានេះ នាំឱ្យមានការចាប់អារម្មណ៍ខ្ពស់បំផុតពីប្រជាពលរដ្ឋខ្មែរ។

តាមរយៈបណ្តាញសង្គម ក៏ដូចជានៅតាមមជ្ឈដ្ឋានខាងក្រៅ ទាំងប្រជាពលរដ្ឋមាននិន្នាការនយោបាយ និងអ្នកមិនមាននិន្នាការនយោបាយ សុទ្ធតែបានសម្តែងក្តីគោរពសរសើរចំពោះកាយវិការឥស្សរជននយោបាយទាំងពីររូប៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya