ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា និងប្រើអាវុធគំរាមបង្ខាំងក្នុងបន្ទប់ នៅភ្នំពេញ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា និងប្រើអាវុធគំរាមបង្ខាំងក្នុងបន្ទប់ នៅភ្នំពេញ

(ភ្នំពេញ)៖  ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង០៩៖០០នាទី យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបរិវេណ កោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងនគរបាលបានចុះបង្រ្កាបជនសង្ស័យជនជាតិចិន ក្នុងចំណោមបក្ខពួក ៥នាក់ ក្រោយជំរិតទារប្រាក់ពី បុរសជនជាតិចិនដូចគ្នាចំនួន ២០ម៉ឺនយ័ន និងប្រើអាវុធខ្លីម៉ាក K៥៩ គំរាមបង្ខាំងក្នុងបន្ទប់។

ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងទីលំនៅមិនស្គាល់។ នគរបាលដកហូត បានអាវុធខ្លីច១ដើម ម៉ាកk៥៩ បង់មានគ្រាប់ចំនួន៧។ ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អ៊ូ ឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ពីបទប្រើកាំភ្លើងភ្ជង់គំរាមបង្ខាំងជំទារប្រាក់២ម៉ឺនយ័ន បើមិនព្រមវេរលុយចូលកុងទេ និងមិនអាចចេញពីបន្ទប់។

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានជនជាតិចិនមួយ ក្រុមមានគ្នា៥នាក់ ក្នុងចំណោមម្នាក់ ជាជនសង្ស័យរាប់ អានដូចមិត្តភ័ក្រ្ត តែបែរជាលួងលោមឲ្យមកបន្ទប់ ដោយមានមនុស្ស៤នាក់ទៀត ក្នុងបន្ទប់បានយកកាំភ្លើងភ្ជង់ជនរងគ្រោះ ជាជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយ២០ម៉ឺនយ័ន។ ក្រោយមកជនរងគ្រោះ បានយកលុយឲ្យជនសង្ស័យ ទើបដោះលែងមកវិញ។

ជនរងគ្រោះជិះឡានដើរលេងជាមួយមិត្តភ័ក្រ្ត លុះដល់យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ជិះរថយន្តតាមផ្លូវ ក៏ឃើញបុរសជនជាតិដកកាំភ្លើងភ្ជង់ខ្លួននោះ ក៏ចាប់យកមកប្រគល់ ឲ្យនគរបាល ហើយក៏ឆែកឆេរក្នុងកាបូបខ្មៅ មានអាវុធខ្លីម៉ាកk៥៩១ដើម។ ក្រោយពីសាកសួរនាំ នគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya