ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ នៅភ្នំពេញ

បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ០៣ករណីផ្សេងគ្នា។

ជនសង្ស័យទាំង៣នាក់រួមមាន ៖

*ទី១៖ ឈ្មោះ ត្រែង ផង់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភទំនុកចិត្ត (កេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន) នៅក្រុមហ៊ុន ដំរីមាស (ឆ្នោតកោស) អាគារលេខ៣៥៧ ផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដោយរូបគេបានយកប្រាក់ដែលប្រមូលពីអតិថិជន បានទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យក្រុមហ៊ុនខាតបង់។

ក្រោយពេលសួរចម្លើយ បញ្ជាក់ឲ្យឃើញថា ជនសង្ស័យពិតជាកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន ទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ ទើបសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប។

*ទី២៖ ឈ្មោះ ខេង សុគង់ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីបុគ្គលិកក្រុមហ៊ុន អាយជីត្រេឌីង ម្នាក់តួនាទីអ្នកគ្រប់គ្រង ទីតាំងផ្ទះលេខ១៦៣ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹងពាក់ព័ន្ធករណី រំលោកទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លារ)។

បន្ទាប់ពីឃាត់ខ្លួនធ្វើការសួរចម្លើយរួច បញ្ជាក់ឲ្យឃើញថា ជនសង្ស័យខាងលើពិតជាកិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លារ យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង។

*ទី៣៖ ឈ្មោះ អៀត ចាន់សារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានប្រជាពលរដ្ឋជាជនរងគ្រោះម្នាក់ បានប្តឹងឲ្យ សមត្ថកិច្ច ជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានភ្នំពេញ ឃាត់ខ្លួន ដើម្បីសួរចម្លើយ ដោយជនសង្ស័យរូបនេះបានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកZoomer X ពណ៍ទឹកប្រាក់ ស្លាកលេខ 1FW-4620 ទៅបញ្ជាំ ហើយប្រាប់ថាខ្ចីជិះទៅទិញអាហារហូប។

ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេ បានយកម៉ូតូ ០១គ្រឿង ខាងលើ ទៅបញ្ចាំនៅម្តុំវត្តអង្គតាមិញ បានតម្លៃ៣០០ ដុល្លារ។ រូបគេបានបា្រប់ឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០០៥ រូបគេធ្លាប់ជាប់ពន្ធនាគារ ខេត្តកំពង់ចាម ០២ឆ្នាំ ពីបទហិង្សាដោយចេតនា វាយជនរងគ្រោះបណ្តាលឲ្យរងរបួស ក្រោយមកក្នុងអំឡុងឆ្នាំ២០១៧ រូបគេត្រូវបានតុលាការខេត្តកំពង់ចាម ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០២ឆ្នាំម្តងទៀត ដោយរូបគេបានបើកម៉ូតូ បុកប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសបាក់ផ្លូវ។ កន្លងមករូបគេ តែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំដល់សព្វថ្ងៃ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya