ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្តីយកកាំបិតចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯងស្លាប់ (ប្ដីប្រចណ្ឌប្រពន្ធ) នៅសៀមរាប

ប្តីយកកាំបិតចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯងស្លាប់ (ប្ដីប្រចណ្ឌប្រពន្ធ) នៅសៀមរាប

ខេត្តសៀមរាប៖  ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។

បុរសជាប្ដីឈ្មោះ វង់ ផុស ហៅញាញ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។រីឯប្រពន្ធឈ្មោះ បោះ គឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។

នៅព្រឹកថ្ងៃទី៥ខែ ឧសភា ឆ្នាំ២០២០ នេះ ជាអំពើហិង្សាកើតចេញពីការប្រចណ្ឌ(ប្តីប្រចណ្ឌប្រពន្ធ)រហូតកើតទំនាស់ឈានដល់ភាគីប្តី បានប្រើកាំបិតចុងស្រួចដងឈើស្រោបដែក ប្រវែង៣៧ សង់ទីម៉ែត្រ ចាក់ទៅលើប្រពន្ធនិងចាក់ពោះខ្លួនឯងបណ្ដាលឲ្យស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។  ភាគីប្តី រងរបួសមុតចូលសាច់ពោះដាច់ចេញពោះវៀនមកក្រៅ រួចរត់ទៅលោតទម្លាក់ខ្លួនក្នុងទឹកស្រះ តែត្រូវអ្នកស្រុក ស្រង់បញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកបានស្លាប់ពេលរថយន្តសង្គ្រោះបញ្ជូនដល់ មន្ទីរពេទ្យបង្អែកស្រុក ពួកបានតែ បន្តិច។ ចំណែកភាគីប្រពន្ធ ត្រូវរងរបួសធ្ងន់ មុតសាច់ពោះក្បែរក្រលៀនខាងស្ដាំ ១កន្លែង និង មុតរយះសាច់ដៃស្ដាំ ១កន្លែង កំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្តសៀមរាបនៅឡើយ។

កន្លងមកប្តីប្រពន្ធមួយគូនេះតែងមានជម្លោះជាមួយគ្នាញឹកញាប់ណាស់ ដោយប្ដីតែងតែប្រចណ្ឌប្រពន្ធខ្លាំង។កាលក្នុងអំឡុង១ខែមុននេះគ្រួសារពួកគេមានជម្លោះគ្នាកើតចេញពិការប្រចណ្ឌដែរ រហូតប្តីមិនហូបបាយ ផ្ទះទៅហូបតែបាយវត្តត្រកៀត (ជិតផ្ទះ) និងមិនបាននិយាយស្តីរកប្រពន្ធទេ។លុះក្នុងពេលកើត ហេតុភាគីប្រពន្ធកំពុងបោកខោ-អាវនៅមាត់ស្រះក្នុងបរិវេណវត្តត្រកៀត ត្រូវប្ដីដើរទៅរករឿងប្រវាយប្រតប់គ្នា ឈានដល់ការចាក់ទៅលើប្រពន្ធ និងចាក់ខ្លួនឯងតែម្ដង។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើកំណត់ហេតុ ដោយសហការជាមួយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ពិនិត្យសាកសព តាមនីតិវិធី រួចក៏បាន

ប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តត្រកៀតនោះតែម្តងទៅ៕

 

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya