ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​ឃាត់ខ្លួន​៣​នាក់ ​ករណី​រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ស្វាយរៀង

​ឃាត់ខ្លួន​៣​នាក់ ​ករណី​រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ស្វាយរៀង

ស្វាយរៀងៈ​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ៣​ខែឧសភា​ឆ្នាំ​២០២០​  មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ច្រកម្ទេស បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​។​ ​នៅក្នុង​ទីតាំង វត្ត​សុ​វណ្ណា​រាម ស្ថិតក្នុង​ភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

 

​ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​នោះ​មានៈ​១/​ឈ្មោះ ទេព វ៉ា​ន្នី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​មុខរបរ​កសិករ​។​២/​ឈ្មោះ​ហេង​តែម​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​៣/​ឈ្មោះ​សូ​វ៉ាន់​ថាវ​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​វត្ថុតាង​ដកហូត​បានរួម​មាន​ម្ស៉ៅ​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០១​កញ្ចប់​(​តូច​)​ម៉ូតូ​ម៉ា​ករី​ប៊ែ​ល​០១​គ្រឿង​ទូរស័ព្ទដៃ​ម៉ាក​អិន​ចុច​ពឹ​ល​១​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ច្រកម្ទេស ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​៕

 

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya