ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីស្រស់សោភាម្នាក់ បង្ហោះវីដេអូតាម TikTok ដោយយកព័ត៌មានតាំងពីឆ្នាំ២០១៨ រិះគន់ខុសពីការពិត រឿងអនុវត្តច្បាប់ចរាចរណ៍ នៅភ្នំពេញ

នារីស្រស់សោភាម្នាក់ បង្ហោះវីដេអូតាម TikTok ដោយយកព័ត៌មានតាំងពីឆ្នាំ២០១៨ រិះគន់ខុសពីការពិត រឿងអនុវត្តច្បាប់ចរាចរណ៍ នៅភ្នំពេញ

(ភ្នំពេញ)៖  របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ដ្រីឈ្មោះ គួក ស្រីណា បានយករឿងចាស់ដែលខ្លួនជួបប្រទះកាលពីឆ្នាំ២០១៨ មកបង្ហោះខុសពីការពិត នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសគាត់បាននិយាយខុស ដែលមើល ងាយមកលើសមត្ថកិច្ច និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស របស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

នារីស្រស់សោភាម្នាក់ឈ្មោះ គួក ស្រីណា ដែលបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok គណនីឈ្មោះ អែ ណា រិះគន់ខុសពីការពិត ដោយយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលខ្លួនជួបប្រទះកាលពីឆ្នាំ២០១៨ រឿងបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ធ្វើឲ្យមានការភ័ន្ដច្រឡំ ត្រូវសមត្ថកិច្ចហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំ។

នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ ហើយគាត់ក៏បានធ្វើការទទួលកំហុស ទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya