ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ជនខិលខូច​បាន​ឈូសឆាយ​ពង្រាប​យក​ធ្វើជា​ស្រែ​ អស់​ប្រមាណ​ជាង​១០​ហិកតា

ជនខិលខូច​បាន​ឈូសឆាយ​ពង្រាប​យក​ធ្វើជា​ស្រែ​ អស់​ប្រមាណ​ជាង​១០​ហិកតា

ខេត្តកំពង់ឆ្នាំង​៖​ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០ ​ក្នុងពេល​នាំ​ក្រុមអ្នកកាសែត​ទៅ​ចង្អុលបង្ហាញ​បឹង​ផ្លូវ​ទូក​នេះ​បាន​និយាយ​ឱ្យដឹងថា​ តាំងពី​ដូន​ពី​តាម​កនៅ​ចំណុច​នេះ​ជា​បឹង​ផ្លូវ​ទូក​ដែល​ឆ្នាំមុនៗ​មិនដែល​រីងស្ងួត​បែបនេះ​ឡើយ ។ បឹង​នេះ​នៅ​រដូវវស្សា​ជា​កន្លែង​រកត្រី​ដាក់មង​ចងសន្ទូច នៅ​រដូវប្រាំង​គឺ​ទុក​ទឹក​ឱ្យ​គោក្របី​ផឹក​។

​ ដី​បឹង​ផ្លូវ​ទូក​ជា​បឹង​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អា​ស្រ​យ័​ផល​ដាក់មង​ចងសន្ទូច​និង​ទុក​ទឹក​ឱ្យ​គោក្របី​ផឹក​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូរ​​។​ក្នុងពេល​ថ្មីៗ​នេះ​ត្រូវបាន​ជនខិលខូច​បាន​ឈូសឆាយ​ពង្រាប​យក​ធ្វើជា​ស្រែ​អស់​ប្រមាណ​ជាង​១០​ហិកតា​។​ប្រជា​ពលរ​ដ្ច​ស្នើសុំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ឃុំ​ស្រុក​ចាត់វិធានការ​ទប់ស្កាត់​និង​សូមជួយ​ដកហូត​ដី​ទាំងនេះ​ទុកជា​បឹង​ធម្មជាតិ​វិញ ដើម្បី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជា​សាធារណៈ ។​

​ ពេល​ថ្មីៗ​នេះ​ មាន​ក្រុម​ជនខិលខូច​ឈូសឆាយ​ទាំង​ថ្ងៃ​ពង្រាប​ធ្វើជា​ដីស្រែប្រាំង​របស់ខ្លួន​អស់​ប្រមាណ​ជាង​១០​ហិកតា​ទៅហើយ​ដោយ​គ្មាន​ខាង​ណា​អើពើ​ឡើយ ។កន្លងមក​ក្នុងពេល​គេ​កំពុង​ឈូសឆាយ​បឹង​នេះ​បន្តិចបន្តួច​ ខាង​សហគមន៍​នេសាទ​ធ្លាប់​រាយការណ៍​ជូន​ជំនាញ​ជលផល​សង្កា​ត់ប​រិ​បូ​ណ៌ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ជាច្រើនលើក​ផងដែរ​ឱ្យជួយ​ទប់ស្កាត់ ។​ តែ​ពុំ​ឃើញ​មាន​អ្នកណា​ចុះមក​ទប់ស្កាត់​ឡើយ​ដែល​ធ្វើឱ្យ​ក្រុម​ជនល្មើស​បាន​និង​មិន​ខ្លាច​សមត្ថកិច្ច​ទេ​។​

​ទាក់ទង​រឿងនេះ​ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​មួយចំនួន​បាន​និយាយថា​អ្នក​ឈូសឆាយ​បឹង​នេះ​គឺ​ឈ្មោះ ផាន់ ផល្លា ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ជា​អ្នក​បើកដៃ​ឱ្យគេ​ឈូសឆាយ រួចហើយ​ឆ្លើយថា​មិនដឹង​។​ នៅ​ល្ងាច​ថ្ងៃទី​៣ ខែឧសភា​២០២០​ពេល​ក្រុមអ្នកកាសែត​បាន​ទូរ​ស័ព្ទសួរ នាំ​ឈ្មោះ​ផាន់​ផល្លា​បាន​ឆ្លើយថា ​លោក​មិនដឹង​ទេ​ហើយ​ប្រជាពលរដ្ឋ​ឈ្មោះ​អីំ​ដែល​បាន​ចោទថា​លោក​ឱ្យគេ​ឈូស​ដី​បឹង​នេះ ។

​នៅ​យប់​ថ្ងៃទី​៣​ខែឧសភា​ដដែល ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យដឹងថា​ក្រោយពេល​ក្រុមអ្នកកាសែត​ចេញមក​វិញ​គេ​ឃើញ​ត្រាក់ទ័រ​របស់​កូនចៅ​ផាន់​ផល្លា​បាន​ចូលទៅ​ឈូសឆាយ​លប់​ប្រឡាយ​ក្នុង​បឹង​នេះ​ទាំងយប់​អស់​ទៅហើយ​។​ ពិតជា​ធ្វើ​ឌឺ​ខ្លាំងណាស់​គេ​បានដាក់​ការសង្ស័យថា​មា​នន​ណា​នៅ​ពីក្រោយ​ខ្នង​ហើយ​ក្នុង​រឿងនេះ ។

​ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​បញ្ជារ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​និង​ចុះមក​ទប់ស្កាត់​ផង​បើ​មិន​អីចឹង​ទេ​ក្រុម​ជនខិលខូច​ឈួ​ឆាយ​យក​ធ្វើជា​កម្ម​សិទ្ធ​អស់ហើយ​។​

​ក្នុងពេល​អ្នកកាសែត​ចុះ​ថត​បទល្មើស​ឈូស​ដី​លប់​បឹង​នេះ លោក គង់ គឹម​ហាក់ មេឃុំ​កំពង់ព្រះ​គគីរ ក៏បាន​ចុះទៅ​ពិនិត្យមើល​បឹង​នេះ​ផងដែរ​។​ដោយ​លោក​មេឃុំ​បានបញ្ជាក់​ឱ្យដឹងថា​៖​បឹង​មួយ​នេះ​មាន​បណ្តោយ​ជាង​២​គីឡូម៉ែត្រ​ ដែល​ក្នុង​ពេលនេះ​ត្រូវ​ជនខិលខូច​លួច​ឈូស​លប់​បឹង​ធ្វើជា​ស្រែ​អស់​ជា​ច្រើ​ហិកតា​ទៅហើយ ។​
​កន្លងមក​លោក​ក៏​ធ្លាប់បាន​ចុះមក​ហាមឃាត់​ និង​ទប់ស្កាត់​មិនឱ្យ​អ្នក​ដាំ​ឈូក​ទាំងនេះ​ឈូស​ដី​លប់​បឹង​នេះដែរ​។​តែ​ពេល​លោក​ទៅវិញ​គឺ​គេ​លួច​ឈូស​ដដែល​។​ពាក់ព័ន្ធ​និង​រឿងនេះ​លោក​ក៏បាន​រាយការណ៍​ជូន​លោក​អភិបាលស្រុក​បរិបូណ៌​រួចហើយ​ដែរ ដើម្បី​សុំ​គោល​ការទប់ស្កាត់ ។​

ដោយឡែក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ​លោក​ងិន​ហ៊ុន​វិញ​ពេល​ក្រុមអ្នកកាសែត​យើង​ផ្ញើ​រូបភាព​តាម​តេ​ឡេ​ក្រាម​ឱ្យ​លោក​ពិនិត្យមើល​លោក​បាន​ប្រាប់​មកវិញ​ថា​លោក​អរគុណ​ណាស់​។ ​តែ​មិន​បានដឹង​រឿងនេះ​ទេ​ហើយក៏​មិន​បានទទួល​របាយការណ៍​ពី​មន្ត្រី​ជំនាញ​ដែរ​។​ រឿងនេះ​ថ្ងៃទី​៤​ខែឧសភា​លោក​នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​បទល្មើស​នេះ​ដើម្បី​ចំណាត់ការ​តាមផ្លូវ​ច្បាប់ និង​មិន​លើកលែង​ជនខិលខូច​ដែល​បាន​ឈូស​ដី​លប់​បឹង​នេះឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya