ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បណ្តាលឲ្យរងរបួសធ្ងន់២នាក់ គ្រោះថ្នាក់ចរាចរណ៍ នៅតាកែវ

បណ្តាលឲ្យរងរបួសធ្ងន់២នាក់ គ្រោះថ្នាក់ចរាចរណ៍ នៅតាកែវ

តាកែវ:   ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបើកម៉ូតូវ៉ាជែងរថយន្ត ដោយខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់ ស្ថិតនៅលើផ្លូវលេខ១៣២ចន្លោះគីឡូម៉ែត្រលេខ ០២-០៣ ក្នុងភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ ១R.០៦៦១ បើកបរដោយឈ្មោះសើ ចន្ទត្រា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកោះញ៉ៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកម្មករ (រងរបួសធ្ងន់) មានឌុបបងស្រីម្នាក់ពីក្រោយឈ្មោះសើ ដាណេ អាយុ២៨ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរកម្មការិនីរោងចក្រ (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើ បានឡើងជែងរថយន្តរួចក៏ជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ១G.៣៧០៣ បើកបរដោយឈ្មោះអ៊ួន ពុធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិស្មន់ព្រាម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។ មូលហេតុ៖  បណ្តាលមកពីបើកបរ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

សមត្ថកិច្ច ក៏បានចុះទៅដល់ទីតាំងខាងលើ រួចធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya