ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​បុរស​ម្នាក់​​ស្លាប់​ភ្លាមៗ​ បណ្ដាលមកពី​ផ្ទុះ​គ្រាប់​កែច្នៃ​កាំភ្លើង​ខ្លួនឯង​ ​ស្រុក​សំបូរ​ នៅក្រចេះ ​

​បុរស​ម្នាក់​​ស្លាប់​ភ្លាមៗ​ បណ្ដាលមកពី​ផ្ទុះ​គ្រាប់​កែច្នៃ​កាំភ្លើង​ខ្លួនឯង​ ​ស្រុក​សំបូរ​ នៅក្រចេះ ​

ខេត្តក្រចេះ​៖  កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០ ​ឧបទ្ទវហេតុ​បង្កដោយ​ខ្លួនឯង​(​ផ្ទុះអាវុធ​កែច្នៃ​)​បណ្ដាលឱ្យ​បុរស​ម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ស្ថិតក្នុង​នៅ​ភូមិ​កោះ​ច្បារ​ឃុំ​កោះ​ខ្ញែ​ស្រុក​សំបូរ​ខេត្តក្រចេះ​ ​។​

​ជន​រងគ្រោះ​ឈ្មោះ​តេង​សុ​គុណ​ហៅ​ជ្រឹម​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​មូលហេតុ​ជនរងគ្រោះ​មកពី​ព្រៃ​រួច​ឡើង​ដេក​លើផ្ទះ​ពេលដេក​កាន់​កាំភ្លើង​កែ​ច្ន​(​ឈ្នុក​ដូង​)​។​ នៅលើផ្ទះ​មាន​ម្ដាយ​និង​ប្អូនប្រុស​ជនរងគ្រោះ​អាយុ​៤​ឆ្នាំ​នៅ​ចង្ក្រាន​បាយ​។​មួយសន្ទុះ​ក្រោយមក​ក៏​ឮ​សំឡេង​ផ្ទុះ​កាំភ្លើង​។​ពេលនោះ​ម្ដាយ​របស់​ជនរងគ្រោះរ​ត់​ចេញពី​ចង្ក្រាន​បា​យមក​មើល​ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ដោយមាន​ស្នាម​គ្រាប់កាំភ្លើង​ត្រូវចំ​ដើមទ្រូង​ខាងឆ្វេង​។​

​មន្ត្រី​ដដែល​បាន​បន្តថា ​ក្រោយពី​មានរឿង​ហេតុ​កើតឡើង​កម្លាំង​នគរបាល​ស្រុក​សំបូរ​និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​កោះ​ខ្ញែ​បាន​ចុះទៅ​កន្លែងកើតហេតុ​ប្រ​ម៉ែ​ប្រមូល​ព័ត៌មាន​ជុំ​រឿងហេតុ​នេះ​និង​ធ្វើការ​ពិនិត្យ​សព​។​

ក្រោយពី​ពិនិត្យ​សាកសព​នគរបាល​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​អាវុធ​កែច្នៃ​ផ្ទុះ​ត្រូវចំ​ដើមទ្រូង​ខាងឆ្វេង​។​នគរបាល​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya