ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លើកដៃសំពះ គោរពស្នើសុំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំទាំងអស់ មេត្តាជួយរកយុត្តិធម៌ក្នុងរឿងដីធ្លី

លើកដៃសំពះ គោរពស្នើសុំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំទាំងអស់ មេត្តាជួយរកយុត្តិធម៌ក្នុងរឿងដីធ្លី

កណ្តាល ៖ កូនចៅទាំងអស់គ្នាជាគ្រួសារយោធិនពិការក្រីក្រ រស់នៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សូមលើកដៃសំពះគោរពស្នើសុំសម្តេច សម្តេចម៉ែនិងថ្នាក់ដឹកនាំទាំងអស់ មេត្តាជួយរកយុត្តិធម៌ក្នុង រឿងដីធ្លីរបស់ខ្ញុំបាទនាងខ្ញុំ ដែលត្រូវអជ្ញាធរភូមិឃុំឃុតឃិតគ្នារំលោភយកតាមរយៈតុលាការ ដោយប្រើកំលាំងវាយ កំទេចផ្ទះសម្បែង ដើម្បីយកដីលក់ទៅអោយឈ្មួញអស់រយះពេលជាច្រើនឆ្នាំមកហើយ ធ្វើអោយក្តុមគ្រួសារខ្ញុំបាទនាងច្ញុំរស់នៅខ្វះទីជម្រកយ៉ាងវេទនាជាទីបំផុត ។

 

កាលពីថ្ងៃទី10 ខែសីហា ឆ្នាំ2019 ខ្ញុំបាទនាងខ្ញុំបានដាក់សំណុំរឿងនេះជូនឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន សមាគមន៍អតីតជនពិការរួមទាំងមានចំណារពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី 25 ខែកុម្ភះ ឆ្នាំ2019 ដើម្បីអោយថ្នាក់ខេត្តក៏ដូចជាថ្នាក់ស្រុកជួយរកយុត្តិធម៌ ហើយលោកបានជម្រាបមកលោកអភិបាលស្រុកនិងអភិ បាលខេត្តរងធ្វើការដោះស្រាយ ក៏ប៉ុន្តែមិនបានដោះជូនក្តុមគ្រួសារខ្ញុំបាទនាងខ្ញុំឡើយ ។ រហូតមកដល់ថ្ងៃទី30 ខែសីហាឆ្នាំ2019នេះដដែល ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចាត់កំលាំងមន្ត្រីចម្រុះរបស់ខេត្តកណ្តាល ចុះមកពិនិត្យផ្ទាល់លើដីដែលមានទំនាស់ ហើយឃើញថាអជ្ញាភូមិឃុំពិតជាបានរំលោភបំពាន ប្លន់យកដីរបស់ក្រុមគ្រួសារខ្ញុំបាទនាងខ្ញុំពិតប្រាកដ ក៏ប៉ុន្តែមន្ត្រីកំលាំងចម្រុះបានប្រាប់ថា ចាំធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំសិន។

 

ចាប់តាំងពីថ្ងៃនោះមក ភាគីខាងរំលោភបំពាន់នោះបានយកកម្មករនិងគ្រឿងសំណង់មកសង់ផ្ទះលើដីរបស់ខ្ញុំបាទនាងខ្ញុំ ដែលកំពុងតែប្តឺងជាបន្តបន្ទប់នោះ។ នៅក្នុងថ្ងៃទី15 ខែកញ្ញា ឆ្នាំ2019 លោក នាយឧត្តមសេនីយ៍ នៃ និយម លោកក៏បានដឹកនាំកំលាំងចម្រុះយកអំណោយសម្រាប់បរិភោគនិងថវិការចំនួន50ម៉ឺនរៀលមកជូនខ្ញុំបាទនាងខ្ញុំ ដែលកំពុងជួបការលំបាកនេះ។

 

សម្តេចពុកសម្តេចម៉ែនិងថ្នាក់ដឹកនាំទាំងអស់ជាទីគោរពដ៏ខ្ពង់ខ្ពស់ បើទោះបីជាមានចំណារពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ចារមកអោយថ្នាក់ខេត្តនិងស្រុកពីរបីលើកដើម្បីអោយធ្វើការដោះស្រាយយ៉ាង ណាក៏ដោយ ទាំងមន្ត្រីថ្នាក់ខេត្តនិងថ្នាក់ស្រុកមិនបានធ្វើការដោះស្រាយនិងរកយុត្តិធម៌ជូនក្តុមគ្រួសារខ្ញុំបាទនាងខ្ញុំឡើយ ។ កូនចៅសូមគោរពស្នើសុំសម្តេចពុកសម្តេចម៉ែព្រមទាំងថ្នាក់ដឹកនាំទាំងអស់មេត្តាអាណិតជួយរកយុត្តិធម៌ និងដោះស្រាយរឿងដីធ្លីរបស់ខ្ញុំបាទនាងខ្ញុំ ដែលរងការរំលោភបំពានពីអជ្ញាធរជាច្រើនឆ្នាំមកហើយនោះ ដោយសេចក្តីអាណិតអាសូរពីសម្តេចទាំងទ្វេរនិងថ្នាកដឹកនាំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya