ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ករណីហិង្សា ឈានដល់ផ្ទុះអាវុធប្រហែល១០គ្រាប់ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងប៉ូលីសម្នាក់រងរបួស​ធ្ងន់ នៅប៉ោយប៉ែត

ករណីហិង្សា ឈានដល់ផ្ទុះអាវុធប្រហែល១០គ្រាប់ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងប៉ូលីសម្នាក់រងរបួស​ធ្ងន់ នៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ នៅវេលាយប់ប្រហែល១ ម៉ោង១រំលងអធ្រាត្រ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ មានករណីផ្ទុះហិង្សារវាងក្រុមក្មេងស្ទាវ និង បុរសម្នាក់ ជាប៉ូលីស នៅអធិការនគរបាលក្រុងប៉ោយប៉ែត មានតួនាទីជាកម្លាំងជំនាញប្រង្ក្រាបគ្រឿងញៀនក្រុងប៉ោយប៉ែត ឈានដល់ផ្ទុះអាវុធប្រហែលជា ១០គ្រាប់ បណ្ដាលឱ្យ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និង ប៉ូលីសរងរបួសធ្ងន់ ។

បើយោងតាមសម្ដី ប្រជាពលរដ្ឋ ដែលរស់នៅ កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាយប់នោះ គាត់កំពង់ដេកលក់

ជាធម្មតា ស្រាប់តែឮសម្លេងកំភ្លើង ទាំងគាត់និងកូនៗបាន ងើបឡើង ក៏បានឮសម្លេង ស្រែក ឈ្លោះប្រកែក វៃតប់គ្នា និងមួយសន្ទុះក្រោយមកក៏ឮសម្លេងបាញ់កំភ្លើង រហូត មានម៉ូតូ បើកមកបុក តុថ្មមុខផ្ទះរបស់គាត់ទៀតផង ។

ករណីហិង្សារហូតឈានដល់បាត់បង់អាយុជីវិតនេះ កើតឡើង នៅចំណុចផ្លូវស្តង់តាងួន ជាផ្លូវព្រំប្រទល់ ភូមិបាលិលេយ្យ២ និង ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយទទួលព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យ ១២ កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងមានឃើញវត្តមាន លោក ​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំ កម្លាំងអធិការនគបាលក្រុងប៉ោយប៉ែត សហកាជាមួយ កម្លាំងជំនាញ ពាក់ព័ន្ធ ទាំងអស់ ចុះបើកការស្រាវជ្រាវ ដល់កន្លែង កើតហេតុ និងសួរនាំប៉ូលីសកំពង់សម្រាក់ព្យាបាលនៅមន្ទីពេទ្យនគរាជ ព្រមទាំងចុះពិនិត្យសាកសព ផងដែរ ។

សូមជម្រាបថា បើតាមការឱ្យដឹងពី លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ ថ្លែងប្រាប់ការសែត វីរៈ ជាតិ យើង ឱ្យដឹងថា ករណីនេះគឺ លោក ​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារដោយផ្ទាល់ និងមានរូបលោក ផងដែរ បាននិងកំពង់ ចុះសិក្សាស្រាវជ្រាវដល់កន្លែង កើតហេតុ យ៉ាងយកចិត្តទុកដាក់ខ្ពស់ ។ ខណៈនេះក្រុមការងារយើងពុំទាន់ដឹងមូលហេតុជុំវិញករណីនេះនៅឡើយទេកំពុងធ្វើការស្រាវជ្រាវបន្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya