ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងស្រុកចន្ទ្រាទទួលផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចព្យួរការងារជាបណ្តោះអាសន្ន

លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងស្រុកចន្ទ្រាទទួលផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចព្យួរការងារជាបណ្តោះអាសន្ន

ភ្នំពេញ៖ នេះបើយោងតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ ។

លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងស្រុកចន្ទ្រាទទួលផ្នែកចរាចរណ៍ នៃស្នងការ ដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចព្យួរការងារជាបណ្តោះអាសន្ន ក្រោយអនុវត្ត ច្បាប់ចរាចរណ៍ ធ្វើអោយប្រជាពលរដ្ឋ ផ្ទុះការតវ៉ា និង មិនគោរពតាមការណែនាំ របស់ថ្នាក់លើ ។​

ដោយឡែក លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ថ្លែងថា ពិតជាមានការព្យួរការងារបណ្ដោះអាសន្នលើលោកវរសេនីយ៍ទោ សួគ៌ ធី ប្រាកដមែន ។

 

លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការ ដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិង វៃខ្នោះ អ្នកបើកបររ៉ម៉ក ព្រោះតែគ្មានលុយបង់ផាកពិន័យ ធ្វើអោយពលរដ្ឋជា ច្រើននាក់ផ្ទុះការតវ៉ាបិទផ្លូវសាធារណៈ ។ ប៉ុន្តែក្រោយមក លោក សួគ៌ ធី បានចេញមុខសុំទោសជាសាធារណៈវិញ ដើម្បីបញ្ចប់រឿង ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រហូតដល់ម៉ោង៣និង៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya