ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ដេកលើអង្រឹង ត្រូវជនប្រើសារធាតុញៀន យកកាំបិតចាក់ចំចុងដង្ហើម បណ្តាលឲ្យរងរបួសធ្ងន់ នៅកំពង់ឆ្នំាង

បុរសម្នាក់ ដេកលើអង្រឹង ត្រូវជនប្រើសារធាតុញៀន យកកាំបិតចាក់ចំចុងដង្ហើម បណ្តាលឲ្យរងរបួសធ្ងន់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:   ករណីជនប្រើប្រាស់នូវសារធាតុញៀនលើសកម្រិតម្នាក់ បានយកកាំបិតចុងស្រួចចាក់ចំចុងដង្ហើម យុវជន មួយរូប ខណ:កំពុងដេកសម្រាកកាយនៅលើអង្រឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១៣និង៥០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។

ជនបង្កឈ្មោះ ជូន ជនវឌ្ឍន: ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាជនប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត រីឯជនរងគ្រោះឈ្មោះ អ៊ឹម គឹមស្រេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានប្រឡប់មកពីធ្វើការសំណង់វិញ បន្ទាប់ពីហូបបាយរួចបានដេក សម្រាក នៅលើអង្រឹងមុខផ្ទះ ស្រាប់តែជនសង្ស័យបានដើរមកពីទិសខាងត្បូង កាន់កាំបិតចុងស្រួចមកចាក់ចំចុងដង្ហើម លិចប្រវែងមួយ១តឹក បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ ។ ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya