ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលរដ្នរិះគន់លោកមេឃុំពង្រលើ និងអនុភូមិស្វាយចេក សុំច្បាប់ស្ដារបាតបឹង បែរជាលក់អាចម៍អោយម្ចាស់ឡឥដ្ឋ យកលុយដាក់ហ៊ោប៉ៅ បង្កការភ្ញាក់ផ្អើល នៅសៀមរាប

ពលរដ្នរិះគន់លោកមេឃុំពង្រលើ និងអនុភូមិស្វាយចេក សុំច្បាប់ស្ដារបាតបឹង បែរជាលក់អាចម៍អោយម្ចាស់ឡឥដ្ឋ យកលុយដាក់ហ៊ោប៉ៅ បង្កការភ្ញាក់ផ្អើល នៅសៀមរាប

សៀមរាប ៖ ប្រជាពលរដ្ឋក្នុងភូមិស្វាយចេកបានប្រាប់ថាពួកគាត់មិនសប្បាយចិត្តរឿងលោក (សាន សារុន) អនុភូមិគំរាមមិនអោយតវ៉ារឿងស្ដារបាតបឹងដែលមានភាពយឺតយ៉ាវនោះឡើយ ហើយការប្រើអំណាច ពុកផុយនេះធ្វើឡើងចំពោះតែពលរដ្នមិនសូវយល់ មិនសូវដឹង តែប៉ុណ្ណោះ។
លោកមេឃុំពង្រលើ និងអនុភូមិ ស្វាយចេក ត្រូវបានប្រជាពលរដ្នក្នុងភូមិស្វាយចេក រិះគន់ថា កំពុងតែបោកប្រាស់ពួកគាត់អោយគាំទ្រ ការសុំច្បាប់ស្ដារបាតបឹងស្វាយចេក ដើម្បីរក្សាទឹកទុកនៅរដូវប្រាំងសំរាប់ប្រើប្រាស់រួមគ្នាអោយបានដល់ប្រជាពលរដ្នអាស្រ័យផលដំណាំផ្សេងៗ តែរហូតមកដល់ពេលនេះជិត3ឆ្នាំហើយ មិនឃើញស្ដារបឹងបានលទ្ធផលជាដុំកំភួននោះឡើយ ឃើញតែរណ្ដៅចោះៗ ជាច្រើនកន្លែងជីកយកអាចម៍ដីលក់អោយ លោក ឡេង ថៅកែឡធ្វើឥដ្នតែប៉ុណ្ណោះ លុះមកដល់ពេលនេះទាំងមេភូមិ ទាំងប្រជាពលរដ្ន និងអាជ្ញាធរស្រុកជីក្រែង ស្រង៉ាកចិត្ត ដោយលិចលឺដំណឹងថា ការសុំច្បាប់ស្ដារបឹងខាងលើនេះគឺគ្រាន់តែជាការជីកយកអាចម៍ដីលក់យកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ មិនមានឆន្ទះស្ដារបឹងពិតប្រាកដនោះទេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោក (សេង តាន់)មេភូមិស្វាយចេក ប្រាប់តាមទូស័ព្ទនៅថ្ងៃទី២ ខែឧសភា ឆ្នាំ2020នេះថា បឹងស្វាយចេកជាបឹង

បុរាណ មន្រ្ដីបរិស្ថានតែងតែហាមឃាតពលរដ្នមិនអោយយកគ្រឿងចក្រចូលភ្ជួររាល់នោះទេ មុនឆ្នាំ2018 មន្រ្ដីបរិស្ថានឃាតគ្រឿងចក្រមិនអោយកាយដីបឹងទេ ក្រោយមកត្រូវបានគេសុំច្បាប់ទៅអភិបាលស្រុកជីក្រែង ដោយក្នុងគំរោងស្ដារបឹងមានប្រវែងទទឹងទំហំ50ម៉ែត្រ និងបណ្ដោយ100ម៉ែត្រតែប៉ុណ្ណោះ !តែមកដល់ពីថ្ងៃទី១ខែឧសភាឆ្នាំ2020ម្សិលម៉ិញនេះ លោកអភិបាលស្រុកជីក្រែងបានហៅទៅប្រជុំ ទើបដឹង និងឃើញឯកសារស្ដារគេដាក់ទទឹង50ម៉ែត្រនិងបណ្ដោយ800ម៉ែត្រទៅវិញ ចំណែករឿងផ្សេងទៀតលោកមិនសូវដឹងរឿងនោះទេ ។

លោក វែងហូ មន្រ្ដីបរិស្ថានគ្រប់គ្រោងតំបន់បឹងពែរខាងលើ យើងមិនអាចសុំការទំនាក់ទំនងតាម ទូរស័ព្ទបានទេ ដោយ សារស្ថិតក្រៅតំបន់សេវ៉ា។ លោក (សាន សារុន) អនុភូមិស្វាយចេក បានអោយដឹងតាមទូស័ព្ទនៅថ្ងៃទី២ ខែឧសភា

ឆ្មាំ2020 បានឆ្លើយបដិសេដថា គ្មានការលក់អាចម៍ដីអោយឡឥដ្ឋដូចការរឹះគន់នោះទេ ការធ្វើនេះគ្មានការជួយពីភាគីណានោះដែរ ដូច្នេះយើងធ្វើទៅតាមលទ្ធភាព ដោយលោក ឡេងម្ចាស់ ឡឥដ្ឋ ជួយជីកយកអាចម៍ដី ហើយយើងបានជាបឹងទៅតាមសំណូមពរពលរដ្ន រហូតមកដល់ពេលនេះគឺយើងចប់គំរោង50ម៉ែត្រគុណ និង 100ម៉ែត្រហើយ ចំណែកគំរោងថ្មីគឺ ទទឹង 50ម៉ែត្រ បណ្ដោយ 800ម៉ែត្រ តែមិនទាន់បានធ្វើនោះទេ។

លោក (មិន ជួប) មេឃុំពង្រលើ បានអោយដឹងតាមទូស័ព្ទនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្មាំ2020នេះថា ចំពោះការស្នើរសុំច្បាប់ស្ដារបឹងរបស់ភូមិ ឃុំខាងលើនេះទៅតាមសំណូមពរប្រជាពលរដ្នក្នុងភូមិ តែឃុំមិនមានលទ្ធភាពជួលគ្រឿងចក្រមកកាយជីកស្ដារនោះទេ ទើបលោក ឡេងម្ចាស់ឡឥដ្ឋកាយយកអាចម៍ដី ហើយខាងឃុំ បានជាបឹង ឯខាងមន្រ្ដីជលផលថាគេនិងដាក់អភិវឌ្ឍន៍ពូជត្រីនៅទីនោះដែរ និងម្ខាងសំរាប់ពលរដ្នប្រើប្រាស់អាស្រ័យផលផ្សេងៗ។ តែចំពោះការរឹះគន់ពីភាពអសកម្ម និងយកអាចម៍ដីលក់អោយម្ចាស់ម្ចាស់ឡឥដ្ឋ យកលុយដាក់ហោប៉ៅស្ថិតនៅជាអាថ៍កំបាំងនៅឡើយ ។

លោក(ហ៊ា ឡេង) ម្ចាស់ឡឥដ្ឋ រស់នៅភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បានមកធ្វើឡឥដ្ឋនៅភូមិ ស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង យើងពុំមានលេខទូស័ព្ទដើម្បីសុំការបកស្រាយជុំវិញការទិញអាចម៍ដីធ្វើឥដ្ឋនៅឡើយ។
លោក (ពៅ ប៊ុនធឿន) អភិបាល ស្រុកជីក្រែង បានអោយដឹងតាមទូស័ព្ទនៅថ្ងៃទី២ ខែឧសភា ឆ្មាំ2020នេះថា លោកជាប់រវល់ប្រជុំ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya