ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីម្នាក់បើកឡានបុកគល់ស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

នារីម្នាក់បើកឡានបុកគល់ស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖  ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ៨យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីស្រស់សោភាម្នាក់ បានបើករថយន្តស៊េរីទំនើបលឿនជ្រុល ក៏ទៅបុកគល់ស្ពានអាកាស៧មករា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសឡើយ។

នៅមុនពេលកើតហេតុគេបានឃើញនារីខាងលើ បានបើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកឃឿនគល់ស្ពានអាកាស៧មករា ចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ភ្លាមៗនោះ នារីខាងលើបានព្យាយាមបើករថយន្តរត់ តែដោយសារតែរថយន្តខាងបែកធុងទឹក ទើបមិនអាចបើកទៅមុខរួច ក៏ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

នគរបាលចរាចរណ៍មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya