ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សំរេចចិត្តចងកសម្លាប់ខ្លួន ស្រុកព្រៃនប់ នៅព្រះសីហនុ

បុរសម្នាក់ សំរេចចិត្តចងកសម្លាប់ខ្លួន ស្រុកព្រៃនប់ នៅព្រះសីហនុ

ព្រះសីហនុ:  ករណី ចង ក ធ្វើអត្តឃាត ០១កើតឡើង ស្ថិតត្រង់ចំណុចច្រកចូលចម្ការខ្នុរ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាប់ផ្លូវជាតិចន្លោះបង្គោលគីឡូមែត្រ២១៣-២១៤  នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។

ជនរងគ្រោះ ភេទប្រុស ពាក់អាវយឺត ស ដៃខ្លី ស្លៀកខោខូវប៊យ បានយកខ្សែ ចង ក ភ្ជាប់ទៅនឹងដើមព្រីង បណ្តាលឲ្យស្លាប់។

តាមការសាកសួរព័ត៌មានពីប្រជាពលរដ្ឋ នៅចំនុចខាងលើ បានឲ្យដឹង ថាកាលពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពួកគាត់ឃើញជនរងគ្រោះខាងលើ បានដើរទៅមកៗ កន្លែងកើតហេតុខាងលើ ហើយនិយាយតែម្នាក់ឯង ហាក់បីដូចជាមានសតិមិនល្អ។ លុះព្រឹកឡើងឃើញចងកស្លាប់បាត់ទៅហើយ។  សាកសពខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណទេ ហើយយកទៅតម្កល់ទុកនៅវត្តបិតត្រាំង បន្ទាប់ពីធ្វើការពិនិត្យរួច៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya