ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » កណ្តាប់ដៃដែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កណ្តាប់ដៃដែក លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងគ្មានប្រសិទ្ធិភាព ក្នុងការបង្ក្រាបបទល្មើស ឈូសឆាយ ដីព្រៃលិចទឹកនៅលើទឹកដីស្រុកកំពង់លែង

កណ្តាប់ដៃដែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កណ្តាប់ដៃដែក លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងគ្មានប្រសិទ្ធិភាព ក្នុងការបង្ក្រាបបទល្មើស ឈូសឆាយ ដីព្រៃលិចទឹកនៅលើទឹកដីស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង : ដោយមានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនចេញផ្សាយ រឿងដី ព្រៃលិចទឹកដែលជាជំរកត្រីពងកូនរាប់រយហិកតា នៅលើទឹកដីស្រុកកំពង់លែង កំពុង ទទួលរងនូវការបាត់បង់អស់ទាំងស្រុងពីសំណាក់អ្នកមានលុយមានអំណាចឃុបឃិតគ្នា ឈូសឆាយ ទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ ។

ដោយមានមតិប្រជាពលរដ្ឋជាច្រើនក្នុងស្រុកកំពង់លែងធ្វើការរិៈគន់យ៉ាងខ្លាំងទៅ

លើកម្លាំងចម្រុះជិះម៉ូតូទាំងហ្វូងដែល ឈរជើងការពារនៅទីនោះធូររលុងគ្មាន ឆន្ទៈក្នុងការអនុវត្តន៍ ច្បាប់ ឃុបឃិតគ្នាបើកដៃឲ្យពួកក្រុមប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពឈូសឆាយ ដីព្រៃលិចទឹកយ៉ាងពេញបន្ទុកតែម្តង ។

មតិរិៈគន់ដដែលនោះបានបន្តទៀតថា រាល់ថ្ងៃនេះកម្លាំងចម្រុះទាំងហ្វូងដែលឈរជើង ការពារនៅទីនោះកំពង់តែអនុវត្តន៍ផ្ទុយនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់

ចេញកន្លងមកឲ្យមន្ត្រីថ្នាក់ក្រោមជាតិក្នុងខេត្តកំពង់ឆ្នាំង ទប់ស្កាត់នឹងបង្ក្រាបឲ្យបានរាល់ សកម្មភាពបទល្មើសដែលកើតមានគ្រប់រូបភាពនៅលើអាណាចក្រ របស់ខ្លួនគ្រប់គ្រង តែមន្ត្រីថ្នាក់ក្រោមជាតិក្នុងខេត្តកំពង់ឆ្នាំងកំពង់តែអនុវត្តន៍ផ្ទុយនឹងបទបញ្ជារបស់

ប្រមុខថ្នាក់ដឹកនាំទាំងស្រុងតែម្តង ។

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងបានឲ្យដឹងថា រាល់ថ្ងៃនេះ ការចុះបង្ក្រាបរបស់កម្លាំងចម្រុះទាំងហ្វូងចេញបង្ក្រាបម្តងណាក៏ផ្អើលពេញស្រុក

កំពង់លែងតែម្តង តែគ្មានប្រសិទ្ធិភាពទេ តែអ្នកមានលុយមានអំណាចនៅតែ បន្តធ្វើសកម្មភាព ឈូសឆាយដដែល ។

ដោយមានការល្បីល្បាញយ៉ាងខ្លាំងត្រាក់ដែលមានលេខ A ៣០ នឹង​ A ២៥ ធ្វើសកម្មភាព អូសប្រឡាយទឹក នៅចំណុច បាទបឹងរោងដំរី ដែលស្ថិតក្នុង ភូមិ កង្កែប ឃុំ ច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង អ្នកសារព័ត៌មានយើងបានរាយការណ៍ ជូន លោក ចេង ចាន់ដូណា អភិបានរងស្រុកកំពង់លែង តែ លោក អភិបាលរង បាន ប្រាប់តាមទូរស័ព្ទវិញថា ចាំចាត់កម្លាំងឲ្យចុះ តែកម្លាំងទាំងនោះមិនឃើញមកទេ អ្នកសារព័ត៌មានយើងបានរាយការណ៍ជូន លោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង តែ លោក នាយខណ្ឌបានប្រាប់វិញថា ចាំបញ្ជាកម្លាំងឲ្យចុះ អ្នកសារព័ត៌មានយើងបានរង់ចាំកម្លាំងតាំងពី ម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង៣-៤០ នាទីរសៀល តែកម្លាំងទាំងនោះនៅពេញតូបយាមទាំងអស់ អត់ចុះបង្ក្រាបនោះទេ ។

ប្រភពដដែលបានបន្តទៀតថា ត្រាក់ទ័រ ដែលមានលេខA៣០ នឹងA២៥ អត់មានសមត្ថកិច្ចជំនាញណាម្នាក់ម៉ាស្រុកកំពង់លែងហ៊ានធ្វើការបង្ក្រាបនោះទេ ចង់ឈូសឆាយ ដីព្រៃបានតាមតែចិត្តព្រោះគេអាងមានខ្នងអ្នកធំនៅពីក្រោយត្រាក់ទ័រ សុំច្បាប់ភ្ជួរពង្រាបដីដែលបានអាស្រ័យផល តែត្រាក់ទ័រចុះធ្វើសម្មភាព នៅបាទបឹងតាមតែអំពើចិត្ត ត្រាក់ទ័រទាំងពីរគ្រឿងហាក់ដូចជាមាន អ្នកមានអំណាចនៅពីក្រោយ ធ្វើកណ្តាប់ដៃដែក លោក នាយខ័ណ្ឌ នឹងកណ្តាប់ដៃដែក លោកអភិបាលរងស្រុកគ្មានប្រសិទ្ធិភាព ។
អ្នកសារព័ត៌មានយើងនឹងខិតខំស្រាវជ្រាវបន្តថា តើអ្នកមានអំណាចដែលនៅ ពីក្រោយខ្នងត្រាក់ទ័រ ឈ្មោះអី នឹងផ្សាយនៅលេខក្រោយទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya