ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ច្បាស់ហើយ​ ប៉ុន្មានថ្ងៃនេះ ! មេឆ្នោតកាងល្បែងផ្អើលភ្នំពេញ​ ​ យីហោ «V168» និង «K38»​ គឺជារបស់ឈ្មោះ​ សម្បត្តិ​ គ័ង​ និង​ ឈ្មោះ​ ពុទ្ធ​ ស្រ៊ុន​រស្មី​ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ច្បាស់ហើយ​ ប៉ុន្មានថ្ងៃនេះ ! មេឆ្នោតកាងល្បែងផ្អើលភ្នំពេញ​ ​ យីហោ «V168» និង «K38»​ គឺជារបស់ឈ្មោះ​ សម្បត្តិ​ គ័ង​ និង​ ឈ្មោះ​ ពុទ្ធ​ ស្រ៊ុន​រស្មី​ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ៖  នៅល្ងាចថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២០​ មេឆ្នោតកាងល្បែង និងបញ្ជាកូន ចៅអុកឡុក ផ្អើលរាជធានីភ្នំពេញ​ ប៉ុន្មានថ្ងៃនេះ​ យីហោ «V168» និង «K38»​ គឺជារបស់ឈ្មោះ​ សម្បត្តិ​ គ័ង​ និង​ ឈ្មោះ​ ពុទ្ធ​ ស្រ៊ុន​រស្មី​ ។  ប្រជាពលរដ្ឋ សង្ឃឹម ថា  លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបើកការ

ស៊ើបអង្កេត ស្វែងរកពិតនៃករណីដ៏ក្តៅគគុកមួយនេះ ។

សូមបញ្ជាក់ថា​ ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ​ ស្រ៊ុន​រស្មី​ បានក្លាយជាមេបន ល្បែង ស៊ីសងខុសច្បាប់ ស្ទើរតែប៉ាវផ្តាច់ ក្នុងរាជធានីភ្នំពេញ ទាំង១៤ខណ្ឌ និង ១០៥

ប៉ុស្តិ៍រដ្ឋបាល ដែលមានយីហោ «V168» និង «K38» ។

ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបប្រាប់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ  ថា  ២០២០ នេះ  ថា ឈ្មោះ  សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ​ ស្រ៊ុន​រស្មី​ បានដាក់កូនកញ្ច្រែង អោយកត់ឆ្នោតវៀតណាម និងមានឥទ្ធិពល អាចប្រើសមត្ថកិច្ចឱ្យចុះទៅចាប់អ្នក

កត់ឆ្នោតផ្សេងៗដែលមិនមែនជាគូកនរបស់ខ្លួន ។

ក្រៅពីទង្វើនេះ ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ​ ស្រ៊ុន​រស្មី​ បានអោយក្រុមបងធំជា ដៃជើងរបស់ខ្លួន ធ្វើសកម្មភាពទៅគំរាមអុកឡុក ទីតាំងកត់ឆ្នោតវៀតណាម ដែលមិនកត់ហើយឡើងមកអោយពួកខ្លួន ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា ក្នុងរយៈពេល២

ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាម យី «V168» និង «K38» របស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ​ ស្រ៊ុន​រស្មី​ ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានការ លួងផង ខោកផង គំរាមផង ។

ទី១-ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំង

កត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។

ទី២-ប្រើវិធានលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន

ធានាការពារ នៅពីក្រោយខ្នង។

ទី៣-បើអ្នកណា មិនព្រម ក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២

ហេង ឡាលីន គម្រាម ធ្វើអោយភ័យខ្លាច បាក់ស្មារតី។

ទី៤-អោយសមត្ថកិច្ចមកបង្ក្រាបភ្លាមៗ ។

ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០

ទីតាំងផ្ទះលេខ២៧E0z ផ្លូវលេខ១០៩ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ

លោកវរសេនីយ៍ទោ នួន សានិត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់

នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ

បង្ក្រាបទីតាំងឆ្នោតវៀតណាមខាងលើនេះ ដោយឃាត់ខ្លួនអ្នកស៊ីឈ្មួលកត់ឆ្នោត

ស្រី២នាក់ និងអ្នកចាក់ម្នាក់ប្រុស ។

ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាម យីហោ «V168» និង «K38» របស់ឈ្មោះ

សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ​ ស្រ៊ុន​រស្មី​ ចុះទៅគំរាមឲ្យកត់ឲ្យពួកគេ ប៉ុន្តែម្ចាស់ទីតាំង នោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញ

ពីឥទ្ធិពលអំណាចពួកគេ គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើ

មិនមែនជាដៃគូ កូនកញ្ច្រែងរបស់ខ្លួន ។

ពលរដ្ឋរងគ្រោះបញ្ជាក់ថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័ស្សនាម

«V168» និង «K38» នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត បានអួតខ្លួនថាជា

ជំនួយការអ្នកធំម្នាក់ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុង

រាជធានីភ្នំពេញឲ្យក្រុមខ្លួន ។

ពាក់ព័ន្ធករណីនេះ ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមាន ហ័ស្សនាម  «V168»  និង «K38» នេះ ខាងលើនេះ លោក នេត ស៊ីថុនអធិការនគរបាលខណ្ឌ៧មករា

បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា លោកបាន

ឲ្យមន្រ្តីរបស់ខ្លួនចុះពិនិត្យមើលហើយ ប៉ុន្តែឥឡូវគាត់រវល់បន្តិច ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya