ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់ក្មេងស្រី អនិតិជន២នាក់បងប្អូនរំលោភសេពសន្ថវ: នៅសៀមរាប

ចាប់ក្មេងស្រី អនិតិជន២នាក់បងប្អូនរំលោភសេពសន្ថវ: នៅសៀមរាប

ខេត្តសៀមរាប៖  នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២០នេះកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ឈែម ឈានភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពីបទរំលោភសេពសន្ថវ:លើក្មេងស្រីអនិតិជនចំនួន២នាក់។

ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងដោយយោងតាមបណ្តឹងរបស់ ឈ្មោះ គូ សាវេត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្ត សៀមរាប ត្រូវជាឪពុកក្មេងរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០ ដោយចោទជនសង្ស័យខាងលើថាបានចាប់រំលោភសេពសន្ថវ:លើកូនស្រីរបស់គាត់២នាក់ជាអនិតិជនមានទី១.ឈ្មោះ គ. គ.ហ អាយុ៤ឆ្នាំ និងទី២.ឈ្មោះ គ. ស. អាយុ៩ឆ្នាំបានសម្រេច។

ក្រោយពីទទួលពាក្យបណ្តឹងរួច នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសុំបើកការស៊ើបអង្កេតបឋមហើយបានកោះហៅ ឈ្មោះ ឈែម ឈាន មកសាកសួរ ។នៅពេលសាកសួរជនសង្ស័យរូបនេះក៏បានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះទាំង ២នាក់នៅពេលឪពុកម្តាយមិននៅផ្ទះជាបន្តបន្ទាប់ ប្រាកដមែន។

សារភាពបែបនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត តាមការបញ្ជាពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya