ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ រាយខ្សែលួសឆក់កណ្ដុរ ក្នុងចំការពោត បែរជាឆក់ខ្លួនឯងស្លាប់ នៅកណ្តាល

បុរសម្នាក់ រាយខ្សែលួសឆក់កណ្ដុរ ក្នុងចំការពោត បែរជាឆក់ខ្លួនឯងស្លាប់ នៅកណ្តាល

កណ្ដាល៖ បង្កកាភ្ញាក់ផ្អើលឡើង វេលាម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បុរសម្នាក់ រាយខ្សែលួសឆក់កណ្ដុរនៅក្នុងចំការពោត បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងអណោចអធ័ម ស្ថិតនៅក្នុងភូមកោះទៀវក ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពត សយ  ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែ មុខបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុ ។

 

យោងតាមការសួរបំភ្លឺកូនរបស់ជនរងគ្រោះឈ្មោះ សយ សិត ត្រូវជាកូនជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ

ពេលល្ងាច ឪពុកខ្លួនតែងតែមករៀបចំឆក់កណ្ដុរនៅជិតដីចម្ការពោត ។ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩និង០០នាទីយប់ គាត់បានចេញពីផ្ទះ ទៅឆក់កណ្តុរនៅដីចំការពោត ។ លុះដល់ព្រឹកឡើងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មិនឃើញឪពុកត្រឡប់មកផ្ទះវិញ ខ្លួនបានតាមរកមើលឪពុកដល់ដីចម្ការពោត ស្រាប់តែឃើញស្លាប់នៅដីចម្ការពោតព្រំខាងត្បូង ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ និងស្រុកចុះមកពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្លួនឯងស្លាប់មែន ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya