ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ២នាក់ស្លាប់ លើស្ពានហាយវ៉េ នៅស្វាយរៀង

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ២នាក់ស្លាប់ លើស្ពានហាយវ៉េ នៅស្វាយរៀង

(ស្វាយរៀង)៖  កាលពីវេលាម៉ោង ១៧និង៤៥នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងទិសដៅស្របទិសគ្ នានៅចំណុចលើស្ពានហាយវ៉េ តាមបណ្តោយផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កដោយរថយន្តក្រុងដឹកកម្មកររោងចក្រ បានបើកបុកម៉ូតូពីក្រោយ ដែលបើកបរដោយលោកតាម្នាក់ រួមដំណើរជាមួយចៅពីរនាក់ បណ្តាលឲ្យក្មេងស្រីទាំង២ បានស្លាប់ភ្លាមមៗនៅ កន្លែងកើតហេតុ ខណៈពួកគាត់បានធ្វើដំណើរទៅចូលរួមមង្គលការបងប្អូននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្ករឡើងដោយរថយន្ដមិនស្គាល់ម៉ាក បើកបររថយន្ដជែងទាក់ដៃចង្កូត បុកពីក្រោយ ម៉ូតូម៉ាក Let’s ពាក់ផ្លាកលេខ ស្វាយរៀង 1N 6468 បើកបរដោយឈ្មោះ ប្រាក់ សុគន្ធាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព អ្នកបើកបរគ្មានរបួស ចំណែកម៉ូតូខូចខាតស្រាលចំណែក អ្នករួមដំណើរដែលត្រូវជាចៅមានទី១៖ ឈ្មោះ វ៉ា ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ ) និងទី២៖ ឈ្មោះ យ៉ា ភេទស្រី អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពីកើតហេតុរថយន្តបង្ក បានបើកគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចំណែកម៉ូតូជនរងគ្រោះ បានរក្សាទុកនៅការិយាល័យ ចរាចរណ៍ខេត្តស្វាយរៀង។ សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុនៃគ្រោះថ្នាក់មួយនេះ បណ្តាលមកពីអ្នកបើកបររថយន្ដ ជែងទាក់ដៃចង្កូតពីក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya